Header Ads

គួរអោយគោរពមែន!! បុរសម្នាក់សុខចិត្តមុជទឹកក្នុងលូទឹកស្អុយរាល់ថ្ងៃ ដើម្បីជួយសហគមន៏...

បរទេស៖ ចុះចូលទៅក្នុងបំពង់ក្រោមដីដោយគ្មានអ្វីការពារបែបនេះ មិនមែនជារឿងចៃដន្យសម្រាប់បុរសម្នាក់នេះទេ តែពេលគ្រប់គ្នាបានដឹងហើយប្រហែលនឹងអាណិតគាត់ខ្លាំងណាស់។

បុរសម្នាក់នេះ គឺជាកម្មករស្តារលូទឹកស្អុយនៅទីក្រុងដាកា នៃប្រទេសបង់ក្លាដេស។ រូបគាត់នេះហើយដែលជាអ្នកទទួលខុសត្រូវនៅពេលដែលទឹកលូត្រង់កន្លែងណាមួយស្ទះឬមិនដំណើរការ។

នៅក្នុងខណៈដែលកម្មករនៅប្រទេសជាច្រើនបានប្រើសម្ភារៈបរិក្ខាដើម្បីកុំអោយប៉ះពាល់មកលើខ្លួនប្រាណនោះ ចំណែកឯគាត់វិញគ្មានអ្វីឡើយ គឺនៅពេលដែលមុជចូលក្នុងម្តងៗគាត់ត្រូវបិទច្រមុះអត់ដង្ហើម គ្រាន់តែបានឃើញកាលណាស្លុតចិត្តពេលនោះ។

នៅក្នុងលូទឹកស្អុយវាសំបូរទៅដោយរបស់កក្វក់ ជាពិសេសនោះមិនអត់ទេមេរោគផ្សេងៗរស់នៅ ហើយមានអ្នកបញ្ចេញយោបល់ថា បើតែយ៉ាងនេះទៅប្រហែលជាគាត់រស់មិនបានយូរឡើយ។

តាមពិតទៅគាត់មិនចង់ធ្វើវាប៉ុនណាទេ តែណាមួយដើម្បីជីវភាពហើយមួយទៀតនោះដើម្បីទីក្រុងស្អាត។ បើគាត់មិនធ្វើប្រហែលជាគ្មានអ្នកហ៊ានលះបង់ដូចគាត់ឡើយ៕

ប្រភព៖ postkomsan

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments