Header Ads

ពិតជាសាហាវមែន!!! ស្វាមួយក្បាល ហក់ពីចុងឈើ ខាំគ្រវីគ្រវាត់ ប៉ងសម្លាប់ក្មេងម្នាក់… ត្រូវបានព្រះសង្ឃ និងពលរដ្ឋ ចេញមកជួយដេញ!!!

ភ្នំពេញ៖ ក្មេងប្រុស អាយុ៧ឆ្នាំម្នាក់ ទទួលរងការវាយប្រហារ ពីសំណាក់សត្វស្វា ដ៏កាចសាហាវមួយក្បាល ខណៈដែលក្មេងនោះ ដើរពីវត្តវិលត្រឡប់ទៅផ្ទះវិញ ត្រូវបានសត្វស្វាមួយក្បាល ចុះមកស្ទាក់មុខ ដេញចាប់ខាំ គ្រវីគ្រវាត់ ផ្អើលព្រះសង្ឃ និងប្រជាពលរដ្ឋ រត់ចេញមកដេញចាប់ ដណ្តើមក្មេងរងគ្រោះ បានមកវិញ ក្នុងស្ថានភាពរបួស រយះមុតសុះសាច់ ហើយសត្វស្វាបង្កហេតុខាងលើ បានរត់ឡើងលើ ចុងឈើទាលបាត់ស្រមោល។

ហេតុការណ៍ខាងលើ កើតឡើងកាលពី វេលាម៉ោង ១២និង១៥នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រៃឈើទាល ម៧ខវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។ ក្មេងប្រុសរងគ្រោះ ត្រូវបានស្គាល់ឈ្មោះថា ម៉ៅ អាយុ៧ឆ្នាំ មានទីលំនៅ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

បើតាមព្រះសង្ឃ គង់នៅវត្តខាងលើ មានសង្ឃដីកាថា ក្មេងរងគ្រោះ ឃើញមកវត្តតាំងពីថ្ងៃ កាន់បិណ្ឌទី១មកម្លេះ ជួយធ្វើការងារនេះ ការងារនោះ ក្នុងទីអារាម តែមិនត្រូវបានស្គាល់ និងឃើញឪពុកម្តាយ មកជាមួយឡើយ។ លុះមកដល់ រសៀលថ្ងៃទី១៩នេះ ពេលដែលក្មេងរងគ្រោះ ដើរចេញពីវត្ត ឆ្ពោះទៅផ្ទះវិញ កាត់តាមផ្លូវព្រៃឈើទាល ត្រូវបានសត្វស្វាមួយក្បាល ស្ទាក់ផ្លូវ ចាប់ខាំបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

តាមប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ បានឲ្យដឹងថា សត្វស្វាមួយក្បាលខាងលើ មាឌធំ សឹតតែប៉ុនក្មេងប្រុស រងគ្រោះទៅហើយ ទើបក្មេងរងគ្រោះ ពុំមានកម្លាំងតទល់ ជាមួយស្វាមួយក្បាលនេះបាន។ ប្រភពបន្តទៀតថា ខណៈដែលក្មេងរងគ្រោះ ដើរថ្មើរជើង ទៅផ្ទះម្នាក់ឯង កាត់តាមផ្លូវព្រៃឈើទាល មុខវត្ត នៅវេលាម៉ោងខាងលើ ត្រូវបានសត្វស្វាដ៏ធំនោះ ឆ្លៀតឱកាស ចុះមក ចាប់ក្មេងរងគ្រោះខាំបោកភ្លាមៗ ត្រូវបានព្រះសង្ឃ ពលរដ្ឋឃើញទាន់ ស្រែកឆោឡោរត់ទៅជួយ បង្អើលដណ្តើមយក ក្មេងប្រុសរងគ្រោះបានមកវិញ ចំណែកឯសត្វស្វាកំណាច បានរត់ឡើងលើចុងឈើទាល បាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យ គុន្ធបុប្ផា ដើម្បីជួយសង្គ្រោះ និងព្យាបាលរបួស ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments