Header Ads

ឡើងផ្អើលពិភពលោក!!! បុរស៣នាក់ ព្រមព្រៀងរៀបការជាមួយគ្នា បើកទំព័រប្រវត្តិសាស្ត្រ ស្នេហាត្រីកោណដ៏ផ្អែមល្ហែម!!!

ប្រទេសថៃ៖ ហេតុការណ៍មួយ បានធ្វើឲ្យល្បីពេញ បណ្តាញសង្គមហ្វេសប៊ូក ដោយបុរស៣នាក់ បានព្រមព្រៀងរៀបការជាមួយគ្នា ធ្វើឲ្យទំព័រកាសែតបរទេសជាច្រើន បានចុះផ្សាយទៀតផង ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅខេត្ត Udonthani ដោយបុរសទាំង៣នាក់នេះ មានឈ្មោះ “Jok – Art – Bell” ហើយពួកគេទាំង៣នាក់ បានសារភាពពីប្រវត្តិនៃការស្រលាញ់គ្នា រវាងពួកគេឲ្យអ្នកកាសែត បានដឹងមុនពេលដែលពួកគេ សម្រេចចិត្តចូលរោងការជាមួយគ្នា ។

ដើមឡើយបុរសឈ្មោះ Jak អាយុ២៩ឆ្នាំ បានស្រលាញ់គ្នា ជាមួយបុរសឈ្មោះ Art មានអាយុ២៦ឆ្នាំ ដោយពួកគេទាំង២នាក់ កំពុងធ្វើការនៅសាកលវិទ្យាល័យមួយ នៅភាគខាងជើងប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ ទើបពួកគេបានជួបបុរសឈ្មោះ Bell មានអាយុ២១ឆ្នាំ ដែលជានិស្សិតរៀននៅ សាលានោះផងដែរ ។

ក្រោយមកពួកគេទាំង៣នាក់ បានស្រលាញ់គ្នាទៅវិញទៅមក ដោយភាពស្មោះត្រង់ ហើយលើសពីនេះទៅទៀត ពួកគេតែងតែមើលថែរក្សា គ្នាទៅវិញទៅមក ចេះជួយទុក្ខធុរៈគ្នា រហូតដល់សេចក្តីស្នេហា របស់ពួកគេវិវត្តន៍កាន់តែខ្លាំងឡើងៗ ។

ពេលមួយនោះ ក្រោយពេលដែលលោក Bell មានជំងឺធ្ងន់ បានចូលទៅសម្រាកនៅមន្ទីរពេទ្យ ធ្វើឲ្យពួកគេទាំង៣នាក់ មានអារម្មណ៍ថា មិនអាចអត់នរណាម្នាក់បានឡើយ ទើបលោក Jak និង Art បានសម្រេចចិត្តចូលដណ្តឹងលោក Bell រៀបការតែម្តង ហើយពួកគេទាំងអស់គ្នា ក៏បានសុំអនុញ្ញាតិពីឪពុកម្តាយ របស់ពួកគេរួចរាល់ហើយដែរ ។

តែទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលសង្គមប្រទេសថៃ ពុំមានការទទួលស្គាល់ ការស្រលាញ់របស់បុរសភេទ៣នាក់ និងពុំមានច្បាប់ណាមួយទទួលស្គាល់ ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេសម្រេចចិត្តនៅតែ បន្តរៀបចំពិធីអាពាហ៍ពិពាហ៍ របស់ពួកគេឲ្យខាងតែបានដែរ ។

ទោះជាយ៉ាងនេះក្តី សង្គមថៃបច្ចុប្បន្ននេះ ចាប់ផ្តើមយល់ពីការស្រលាញ់ ភេទដូចគ្នាបន្តិចម្តងៗហើយ ដោយគេសង្កេតឃើញថា មានការចុះផ្សាយ តាមរយៈបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជាស្នេហារបស់បុរសទាំង៣នាក់នេះជាដើម ហើយពួកគេមានអារម្មណ៍សប្បាយ រីករាយណាស់នៅពេលដែល សង្គមព្រមទទួលស្គាល់ ពីការស្រលាញ់ភេទដូចគ្នា កាន់តែច្រើន ។

ព័ត៌មានពីការរៀបការ របស់បុរសទាំង៣នាក់នេះ ត្រូវបានចុះផ្សាយដោយកាសែតដ៏ល្បី របស់អង់គ្លេសឈ្មោះ The Mirror កាលពីពេលថ្មីៗកន្លងមកនេះ ដោយរៀបរាប់ពីជីវិតស្នេហា របស់បុរសទាំង៣នាក់នេះ ដូចខាងលើផងដែរ ៕

ប្រភព៖ news.kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments