Header Ads

ហួសចិត្តម៉ង!! ស្នេហាតាមអនឡាញ ២ឆ្នាំ ដល់ពេលជួបមុខគ្នាផ្ទាល់លើកដំបូង ធ្វើឲ្យខាងស្រីលោតសម្លាប់ខ្លួន ព្រោះតែ…

នា​វី​វ័យក្មេង​ម្នាក់​បាន​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល ដោយសារតែ​នាង​តូចចិត្ត​ខ្លាំងពេក ក្រោយពេល​បាន​ទៅ​ជួប​មិត្ត​ប្រុស​ផ្ទាល់ ហើយ​គាត់​បែរជា​មានមុខមាត់​មិន​ស្អាត ហើយ​ថែមទាំង​រូបរាង​មិន​សង្ហា មិន​ដូច​ក្នុង​រូបថត​ផ្ញើ​ឲ្យ​មើល​តាម Chat អនឡាញ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នារី​អាយុ ២៣ ឆ្នាំ ម្នាក់ មកពី​ខេត្ត Jilin ប្រទេស​ចិន បាន​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពី​ជា​ន់ទី​៧ នៃ​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង Mudanjiang បន្ទាប់ពី​នាង​អន់ចិត្ត​សង្សារ​របស់ខ្លួន​មិន​ស្អាត​សង្ហា ដូច​ក្នុង​រូបថត​ទាក់ទង​គ្នា​តាម Online អស់​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ ។

​ប្រភព​ខាងលើ​បន្តថា នៅពេល​ប៉ូលីស​បានមក​ដល់ នារី​រូបនេះ​បាន​ព្យាយាម​លោត​ពី​យ៉​បន្ទប់​ស្នាក់នៅ និង​ស្រែក​ខ្លាំងៗ​ទៅកាន់​មិត្ត​ប្រុស​របស់​នាង​ថា «​បង​ជា​មនុស្ស​អាក្រក់​ណាស់ បោកប្រាស់​ខ្ញុំ​!!»

ប៉ូលីស​ពុំ​អាច​ចាប់​នាង​ចេញពី​យ៉​បានទេ និង​បំបែក​ពួកគេ​ចេញពី​គ្នា ប៉ុន្តែ ក្រោយមក​ព្យាយាម​ឲ្យ​អ្នក​ទាំងពី​ស្ងប់​អារម្មណ៍​…. ។ មិនយូរប៉ុន្មាន នារី​រូបនេះ​មានឱកាស​លេបថ្នាំ​១​ទូកដៃ និង​យក​បំណែក​កញ្ចក់​អារ​កដៃ​របស់​នាង ។​

សំណាង ប៉ូលីស​បាន​ជួយ​អន្តរាគមន៍​ការប៉ុនប៉ង​បញ្ចប់ជីវិត​របស់​នាង និង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​នាង​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ។​

បើតាម​សម្តី​ម្តាយ​របស់​នារី​រងគ្រោះ​នេះ​វិញ បាន​ឲ្យ​ដឹងថា គ្រួសារ​ទាំងមូល​មិន​ពេញ​ចិត្តនឹង​ទំនាក់ទំនង​នេះ​ទេ ព្រោះ​បុរស​នោះ​មាន​អាយុ​ច្រើនជាង​កូនស្រី​របស់​ពួកគាត់​រហូតដល់ ១០ ឆ្នាំ ឯណោះ ។​

​ប៉ុន្តែ នាង​នៅតែ​ទ​ទួ​ច និង​ធ្វើដំណើរ​ចម្ងាយ ២៥១ គីឡូម៉ែត្រ ពី​ស្រុកកំណើត​ក្នុង​ទីក្រុង Jilin ទៅកាន់​ខេត្ត Heilongjiang ដើម្បី​ជួប​សង្សារ​តាមរយៈ​អន​ឡាញ​នេះ ជា​លើកដំបូង និង​ក៏​កើតរឿង​ហេតុ​បែបនេះ​តែម្តង ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments