Header Ads

កំចេះតែហ៊ាន!! ប្រុសថាគ្រាន់តែអោបថើប ឯខាងស្រីថារំលោភចុងក្រោយជួបគ្នានៅតុលាការ….(ចូលអានបន្ដ)

បាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការខេត្ត កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ពីបទ រំលោភសេពសន្ថវៈ បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព កាលពីវេលាម៉ោង ៥និង៣០ នាទីទៀបភ្លឺ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិ.ឃុំ អន្លង់វិល ស្រុកសង្កែ រួចគេចខ្លួនបាត់ ។

លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនបានមាន ៖ ទី១-ឈ្មោះ សុង ចាន់ធា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង និងទី២-ឈ្មោះ សូត្រ សំបូរ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិ.ឃុំ អន្លង់ វិល ស្រុកសង្កែ ។ ចំណែកជនរងគ្រោះ មានអាយុ១៦ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ អាស៊ានក្លឹប រស់នៅភូមិ កូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ។

លោក ឡាច ប្រុស បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួងលោមនាងរង គ្រោះ ឲ្យផឹកស្រាបៀនៅហាងយីហោ រតនៈមណ្ឌល រហូតដល់ជនរងគ្រោះស្រវឹងបាត់បង់ស្មារតី រួចឌុបជនរងគ្រោះ ទៅចំណុចកើតហេតុខាងលើ ចាប់រំលោភនាងតែម្តង ។ បន្ទាប់ពីជនរងគ្រោះដឹងខ្លួនវិញ រើសខោអាវស្លៀកត្រឡប់ទៅ ផ្ទះវិញ ខណៈជនសង្ស័យជូនទៅ ។ បន្ទាប់ពីម្តាយដឹងរឿងហើយ ក៏បានប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ។ ក្រោយពីបានទទួលបណ្តឹងហើយ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យនាំយកមក សាកសួរ ។ ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនពិតជាបានធ្វើសកម្មភាព ប៉ងរំលោភនាង តែមិនបានចាប់រំលោភនាងរង គ្រោះបានសម្រេចនៅឡើយទេ គ្រាន់តែបានឱបថើបប៉ុណ្ណោះ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់រួចហើយ ៕

ប្រភព៖ phsayonline

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments