Header Ads

ខ្លាំងបាត់!! កំពូលអ្នកសុំទានល្បីៗ នៅឥណ្ឌា មានទ្រព្យសម្បត្តិច្រើនមិនគួរឱ្យជឿ...

១. Bharat Jain

អ្នកសុំទាន​មាន​ជាងគេ​បំផុត​នៅ​ឥណ្ឌា បច្ចុប្បន្ន​មាន​វ័យ ៤៩ ឆ្នាំ ដោយ​ឈរជើង​សុំទាន​នៅតាម​ផ្លូវ​នានា ក្នុង​ទីក្រុង Mumba ។ ក្នុង​អាជីព​ជា​អ្នកសុំទាន Bharat Jain អាច​រស់នៅ​ដោយ​ភាពសម្បូរ​សប្បាយ​ជាមួយ​អាគា​អា​ផាត​មិន ២ កន្លែង និង មាន​ហាង​លក់​ភេសជ្ជៈ​មួយកន្លែង តែ​បច្ចុប្បន្ន​បាន​ជួល​ឱ្យគេ ក្នុងតម្លៃ ១៥៥ ដុល្លារ​ក្នុង​មួយខែ បូករួម​ទាំង​ចំណូល​បានមកពី​ការសុំ​ទាន​ប្រហែល​ជាង ៩០០ ដុល្លារ​ក្នុង​មួយខែ​ទៀត អាច​ឱ្យគេ​រស់​ស្រួល​ជាមួយ ឪពុក ប្រពន្ធ បងប្រុស និង កូនប្រុស​ពីរ​នាក់ នៅក្នុង​អា​ផាត​មិន ClassX និង XII ។

២. Krishna Kumar Gite

Krishna Kumar Gite គឺជា​អ្នកសុំទាន​អាជីព​ម្នាក់ ដោយ​សព្វថ្ងៃ​ឈរជើង​នៅក្បែរ​ផ្លូវ Charni ក្នុង​ទីក្រុង Mumba ។ បច្ចុប្បន្ន Krishna Kumar Gite ជា​ម្ចាស់​ផ្ទះល្វែង​ពីរ​កន្លែង ក្នុង​ក្រុង Nallasopara ដោយ​រស់​នៅតែ​ពីរ​នាក់​បងប្រុស​ប៉ុណ្ណោះ ។

៣. Sambhaji Kale

ក្នុង​មុខរបរ​ផ្ដាច់​មុខជា​អ្នកសុំទាន់ Sambhaji Kale មាន​លំនៅដ្ឋាន​ដ៏​ស្រស់ស្អាត ២ កន្លែង និង​ដី​មួយកន្លែង ក្នុង​ទីក្រុង Solapur ផ្ទាល់​តែម្ដង ។

៤. Laxmi Das

Laxmi Das បានចាប់ផ្ដើម​អាជីព​ជា​អ្នកសុំទាន ចាប់តាំងពី​ឆ្នាំ ១៩៦៤ ពេលដែល​នាង​មាន​វ័យ ១៦ ឆ្នាំ រហូតមកដល់​ពេលនេះ​នាង​មាន​វ័យ ៥០ ឆ្នាំ​ហើយ ហើយ​ត្រូវបាន​គេ​ដឹងថា គណនី​ធានា​គារ​របស់​នាង មាន​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នឹកស្មាន​មិន​ដល់ ៕

ប្រភព៖ lptkhmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments