Header Ads

សមមុខហើយ!! ប្រុសព្រានចិត្តប្រែតបានស៊ីឆ្អែតចង់ដោះដៃ មានអីខាងស្រីអូស.កឡើងសាលាសង្កាត់

ភ្នំពេញ៖ ព្រោះតែស្រលាញ់យុវតី​វ័យ២១ឆ្នាំ​ដ៏​ស្រស់​សោភា​ម្នាក់ សុខចិត្តលះបង់ខ្លួនប្រាណជូនសង្សារដើម្បីបញ្ជាក់ស្នេហ៍ពិត តែអ្វីដែលហួសចិត្តនោះគឺបន្ទាប់ពីបានខ្លួននាងឆ្អែតឆ្អន់ហើយបុរសជាសង្សារបែរជាចង់ដោះដៃចោលនាងទៅវិញធ្វើអោយនាងទ្រាំមិនបានសម្រេចចិត្តអូស.កសង្សារកំហូចឡើងសាលាសង្កាត់ដើម្បីដោះស្រាយគ្នាតាមផ្លូវផ្លូវច្បាប់។

តាមការរៀបរាប់ពីនារីជាសង្សារឈ្មោះ សាន់ ចាន់​ដា អាយុ២១ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ បានអោយដឹងថា នាង​បាន​ស្រឡាញ់គ្នា​ជួយ​បុរស​កំហូចជាសង្សារ​អស់រយៈពេល០៥ឆ្នាំ​ហើយ។ ដំបូង​បាន​ស្គាល់គ្នា​ខណៈពេល​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយគ្នា ក្រោយមក​ក៏មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា រហូត​ឈានដល់​ការប្រគល់​ខ្លួនប្រាណ​និង​ព្រហ្មចារី ឲ្យ​ប្រុស​ស្នេហ៍ ដើម្បី​បញ្ជាក់​ទឹកចិត្ត​ស្នេហ៍​ស្មោះ​ចំពោះ​ប្រុស​ស្នេហ៍​ខ្លួន ដោយខាងប្រុសសន្យាថានឹង​យក​នាង​ជា​គូ​អនាគត។ អ្វីដែលនឹកស្មាន​មិន​ដល់នោះ​ក្រោយពេល​ឆ្អែតឆ្អន់​ហើយ ប្រុស​ស្នេហ៍​កំហូច​ចង់​ដោះដៃ ​ធ្វើ​ព្រងើយ តោះតើយ មិន​ចង់​ទទួលខុសត្រូវ​ពាក្យ​ដែល​ខ្លួន​ធ្លាប់​សន្យាថា នឹង​រៀបការ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា។

ក្រោយមក​ខាង​ប្រុស​ក៏បាន​លាឈប់​ពី​ការងារ​ក្នុង​រោងចក្រ ហើយ​ឈប់​រស់នៅ​នឹង​បន្ទប់​ជួល​ចាស់ គេច​មុខ​ពី​នាង ហើយ​មក​ប្រកប​របរ​រកស៊ី​លក់​ក្រួច​អាំង។ លុះដល់​នាង​ប្រទះឃើញ​ខាង​ប្រុស​កំពុង​លក់​ក្រួច​អាំង​នៅ​ម្ដុំ​ផ្សារ​អូរ​ដឹ​ម ក៏​នាំគ្នា​អូស.ក ចូល​សាលាសង្កាត់​ដើម្បី​ដោះស្រាយ​តាមច្បាប់។
ប៉ុន្ដែបើតាមសម្ដី​សាម៉ីខ្លួន​ខាង​ប្រុសឈ្មោះ ភឿន សិទ្ធ អាយុ២២ឆ្នាំ អតីត​កម្មករ​រោងចក្រ​ជាមួយគ្នា បច្ចុប្បន្ន ប្រកប​របរ​លក់​ក្រួច​អាំង ស្នាក់នៅ​ម្តុំ​ផ្សារ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹងថា ពួកគេ​គ្រាន់តែ​ស្រឡាញ់គ្នា​ធម្មតា មិន​ដល់​ថ្នាក់​ស៊ីជម្រៅ​បាន​ខ្លួនប្រាណ​ឬ​ព្រហ្មចារី​អ្វី​ឡើយ។
តែ​សម្ដី​ខាង​ប្រុស​នេះ​ត្រូវ​ភាគី​ខាង​ស្រី​ច្រានចោល​ទាំងស្រុង ហើយ​ថា វា​គ្រាន់តែ​ជាការ​ដោះសារ​យករួចខ្លួន​របស់​ភាគី​ខាង​ប្រុស​ប៉ុណ្ណោះ។ ភាគី​ខាង​ស្រី​បាន​បន្តថា បំណាច់​លះបង់​ទាំង​កាយ​ទាំង​ចិត្ត​អស់​រយៈពេល៥ឆ្នាំ​ហើយ ខាង​ប្រុស​មិនអាច​ដោះដៃ​បាន​ដោយងាយៗនោះឡើយ ៕
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments