Header Ads

ពិតជាចម្លែកណាស់!! ដុំថ្ម មួយនេះឲតែលេីកចេញពីស្រះគឺរីងទឹក...(អានបន្ត)

ដោយ DNT News ៖ វត្ត​ទឹក​វិល ស្ថិតនៅ​ភូមិ​ទឹក​វិល ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ជាទី​អារាម​មួយ​មាន​អាយុ​ចំណាស់​ជាងគេ​នៅក្នុង​ចំណោម​វត្ត​មួយចំនួន​ក្នុង​ទូទាំង​ស្រុក​ស្អាង ។

អ្វីដែល​ធ្វើឱ្យ​ប្រជា​ពុទ្ធបរិស័ទ​មាន​ចំណាប់អារម្មណ៍​ក្រៅពី​ជាវ​ត្ត​ដែល​ត្រូវបាន​កសាង​មុនគេ​នៅលើ​ទឹកដី​របស់​ស្រុក​ស្អាង​នោះ គឺ​ជាទី​អារាម​មួយ​នេះ​បាន​បន្សល់​តឹកតាង​បង្ហាញ​ច្បាស់​ពី​ទីតាំង​ប្រវត្តិសាស្ត្រ​មាន​ស្រះ​ទឹក​មួយ​ដែល​ទាក់ទង​ទៅ​ហ្នឹង​កន្លែង​កួច​សំពៅ ក្តោង​សំពៅ សាស្ត្រា​ស្លឹករឹត ហើយ​ជាពិសេស​នោះ គឺមាន​ថ្មខ្មៅ​មួយ​ដុំ មាន​រាង​ស្រដៀង​អង្រែបុកគ្រឿង ដែលមាន​ភាព​ចម្លែក​និង​អាច​ចាត់ទុកថា ជា​វត្ថុ​ស័ក្តិ​មួយ​ផងដែរ​ព្រោះ​នៅពេល​យកចេញ​ពី​ស្រះ​ទឹក​ស្រក លុះ​ដាក់ចូល​ទៅក្នុង​ស្រះ​វិញ ទឹកនឹង​កើនឡើង​ភ្លាម ។​ពិតជាមិនកួរឲជឿ

ទាក់ទង​ទៅនឹង​ប្រវត្តិ​វត្ត​ទឹក​វិល និង​ថ្ម​ចម្លែក​នៅក្នុង​ស្រះ​ទឹក​នេះ លោកតា​ប៉ុល យ៉ាន​អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​វត្ត និង​ជា​គណៈកម្មការ​អាចារ្យវត្ត​ផង​នោះ បាន​មានប្រសាសន៍ថា បើតាម​ចាស់ៗ​តំណាល​តៗ​គ្នា​កាលពី​ដើមឡើយ​នៅ​តំបន់​នេះ សុទ្ធសឹងតែ​ផ្ទៃ​ទឹក​ល្ហល្ហាច​ហើយ​តែងមាន​សំពៅ​អ្នកជំនួញ​ធ្វើដំណើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៅមក​ជាប្រចាំ ។​ពិតជាមិនកួរឲជឿ

ចំណេរ​កាល​ថ្ងៃមួយ​មាន​សំពៅ​ឈ្មួញ​មួយគ្រឿង​បានធ្វើ​ដំណើរ​ឆ្លងកាត់ តែ​ពេលមកដល់​ទីនេះ​ក៏ត្រូវ​ទឹក​កួច​លិច​ដល់​បាត់​ដី ធ្វើឱ្យ​របស់របរ​ក្នុង​សំពៅ​ត្រូវ​លិចអណ្តែត​រប៉ាត់រប៉ាយ​អស់ ហើយ​សម័យកាល​ក្រោយៗ​មក​តំបន់​នេះ​ក៏​គោក​រាក់​ក្លាយជា​ដីគោក​ក្លាយទៅជា​ភូមិករ​អ្នកស្រុក​ក៏​នាំគ្នា​កសាង​ទី​អារាម​នោះ​ឡើង​នៅ​តំបន់​ដែល​សំពៅ​លិច​ដូច​បាន​បន្សល់​នូវ​ស្លាកស្នាម​ដងក្តោង​រហូត​មក។សូមជួយស៊ែរបន្តផងណាសូមអរគុណ។

លោកតា បាន​ប្រាប់​ឱ្យដឹងទៀតថា នៅក្នុង​ឆ្នាំ​១៩៣០ ចាស់ៗ​ក៏បាន​ឃើញ​ក្តោង​សំពៅ និង​ថ្ម​មូល​ទ្រវែង​ព៌​ណ​ខ្មៅ​មួយ​មាន​ទំហំ​ទទឹង​ជាង​មួយ​តឹក និង​បណ្តោយ​ប្រមាណ​៥​តឹក នៅ​បាត​ស្រះ ខណៈដែល​ទឹកស្រះ​ស្រក ។ពិតជាមិនកួរឲជឿ

ស្រះ​ទឹក​នោះ​បើទោះបី​រីងរាំង​យ៉ាងណា ក៏​មិនដែល​គោក​ដែរ​ហើយ​បើទោះជា​ទឹកទន្លេ​ជន់​ជោរ​ដូចម្តេច​ក៏​មិន​ហៀរ​ដែរ ហើយ​ជាងនេះទៅទៀត​នោះ​ដុំថ្ម​ព៌​ណ​ខ្មៅ​មួយ​ដុំ​នោះ ក៏មាន​ភាព​ចម្លែក​ផងដែរ​ត្រង់​ថា បើ​ស្រង់​លើក​ថ្ម​នោះ​ចេញពី​បាត​ស្រះ​ទឹកនឹង​ស្រក​ភ្លាម តែ​បន្ទាប់ពី​លើក​យកទៅដាក់​នៅ​កន្លែង​ដដែល ទឹកនឹង​កើនឡើង​ស្រឺ​តៗ​ដូចដើម​វិញ​ភ្លាម ។​

ចំណែកឯ​លោក ឡូយ ផង់ វ័យ​៦៩​ឆ្នាំ ដែល​អង្គុយ​ក្បែរ​គ្នា​នោះ និង​រស់នៅ​ភូមិ​ទេព​អរជូន​ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល បាន​អះអាងថា ស្រះ​នេះ​មាន​បារមី​ណាស់​ស្ត្រី​ពោះធំ​ដាច់ខាត​មិនអាច​ចុះ​បានឡើយ បើ​មានះ​ច្បាស់​ជា​មិន​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ ក៏​គ្រោះថ្នាក់​ខ្លួនឯង​ជាក់​ជាមិនខាន ។ ជាមួយគ្នានេះ​ស្រះ​នេះ​មាន​ភាព​ចម្លែក​ប្លែក​អំពី​ស្រះ​ទឹក​ផ្សេងៗ គឺ​នៅ​រដូវវស្សា​ទឹកទន្លេ​ឡើង​ជន់​ជោរ ទឹកស្រះ​បែរជា​ស្រក តែបើ​ខែប្រាំង​ទឹកទន្លេ​ស្រក ទឹក​ក្នុង​ស្រះ​បែរជា​កើនឡើង​ទៅវិញ ។​

លោក វ៉ាន់ លី អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ពោធិ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល និង​ជា​សមាជិក​គណៈកម្មការ​វត្ត​ទឹក​វិល​ដែរនោះ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កាល​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះសង្ឃ អាចារ្យ ព្រមទាំង​ប្រជា​ពុទ្ធបរិស័ទ​បាន​មូលមតិ​គ្នា រៀប​ជា​ខៀន​ស្រះ​ឡើង ដើម្បី​រក្សា​តឹកតាង ប្រវត្តិសាស្ត្រ​មួយ​នេះ ។ លុះ​កាលពី​ឆ្នាំ​២០០៩​កន្លងទៅនេះ ដោយសារ​ចង់​អភិរក្ស​ទុកជា​បេតិកភណ្ឌ​ជាតិ និង​ចង់​កែលម្អ​ឱ្យ​កាន់​តែមាន​សោភ័ណភាព វត្ត​ក៏បាន​ធ្វើការ​ជួសជុល​ស្រះ​ទឹក និង​កសាង​របង​ព័ទ្ធជុំវិញ​ការពារ​ក្មេងក្មាង​កុំឱ្យ​ចូល​លេង ខ្លាច​មាន​គ្រោះថ្នាក់ និង​បង្ការ​កុំ​ឱ្យមាន​ការបោះ​សំរាម​ចូល ។​

លោក ឌួង អ៊ុច អាយុ​៦០​ឆ្នាំ និង​លោកតា​មិញ ហ៊​ត អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ជួរ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​ដែលមាន​តួនាទី​ជា​សមាជិក​គណៈកម្មការ​វត្ត​បាន​មានប្រសាសន៍ថា ស្រះ​នេះ កាលពីមុន​បាន​បន្សល់​នូវ​ចានឆ្នាំង​សម្ភារ​ប្រើប្រាស់ ព្រមទាំង​គម្ពី​សាស្ត្រា​ស្លឹករឹត​ជាច្រើន និង​ថ្ម​ព៌​ណ​ខ្មៅ​មួយ​ដុំ​រលោង​ស្រិល​ទៀតផង​។ កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០​ប្លាយ លោកគ្រូ​អនុគណ ព្រះសង្ឃ អាចារ្យ រួមជាមួយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ខ្លាច​បាត់បង់​កេរតំណែល​ទាំងនេះ ក៏បាន​រៀប​ខឿន​ថ្ម​ព័ទ្ធជុំវិញ​ស្រះ ដើម្បី​រក្សាទុក​បង្ហាញ​កូនចៅ​ជំនាន់​ក្រោយ​ឱ្យបាន​ដឹង និង​យល់​ពី​ប្រវត្តិ​ទី​អារាម​ដ៏​ចំណាស់​មួយ​នេះ ។​សូមជួយស៊ែរបន្តផងណាសូមអរគុណ។

ដោយឡែក​ព្រះ​តេជគុណ ញឹម សែម​ព្រះជន្ម​៨៨​ព្រះវស្សា ជា​ចៅអធិការ​វត្ត​ទឹក​វិល​បាន​មាន​ថេរ​ដីកា​ថា កាលពី​អាត្មា​នៅ​ក្មេង​តែង​មក​ឃ្វាលគោ​នៅក្បែរៗ​នេះ និង​បានឃើញ​មាននៅ​សេសសល់​ចាន ឆ្នាំង ធ្វើ​អំពី​ដែក​ស្ពាន់ ដាវ លំពែង ដែល​ពុក ច្រែះ​ស៊ី ក្លាយទៅជា​កំទេចកំទី ព្រមទាំង​ឃើញ​ក្បួន​គម្ពី​សាស្ត្រា​ស្លឹករឹត​ច្រើនណាស់ មិនដឹង​ជា​គេ​សរសេរ​ពីអ្វី​ខ្លះ​នោះទេ ព្រោះ​កាលណោះ​អាត្មា​នៅ​ក្មេង​មិនចេះ​អាន ។

កាលពី​នៅក្នុង​សម័យ​ប៉ុល ពត​ពួកវា​ក៏បាន​កាប់​គាស់​កាយ​យកទៅ​បោះចោល​អស់​ទៅ នៅសល់តែ​ថ្លើមថ្ម​ព៌​ណ​ខ្មៅ​មួយ​ដុំ​ទំហំ​ទទឹង​ជាង​មួយ​តឹក និង​បណ្តោយ​ប្រហែល​៥​តឹក​ដែល​នៅ​បាត​ស្រះ​តែប៉ុណ្ណោះ ។

បន្ទាប់ពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ​នា​ថ្ងៃ ៧​មករា ១៩៧៩​គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​នាំគ្នា​ប្រមូល​រក្សាទុក​ឡើងវិញ ហើយ​ឥឡូវនេះ​ក៏​កំពុងមាន​គម្រោង​កសាង​សំពៅ​ថ្ម​មួយ ដាក់​កណ្តាល​ស្រះ​ដើម្បី​រក្សា​ទុកឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង​អំពី​ប្រវត្តិសាស្ត្រ​នេះ​៕​សុវត្ថិ​ឌី​ ដោយ៖ សុខ វិជ័យ

ប្រភព៖ kcamreload

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments