Header Ads

ថ្មីៗ..!! រ៉េតស៊ូហ្សាណា នឹងចាកចេញពីផលិតកម្មហង្សមាស ដោយសាតែ…

តារាពន្លកថ្មី រ៉េតស៊ូហ្សា ដែលកំពុងតែស្តិតក្នុងយុវវ័យ ១៨ ឆ្នាំរបស់នាង បានកំពុងតែធ្វើអោយ គេទន្ទឹងមើល អនាគត របស់តារាស្រីវ័យក្មេងម្នាក់នេះ​តើអាចដើរគន្លងរបស់ កញ្ញា ឪក សុគន្ឋកញ្ញា​ ប៉ុន្តែបន្ទាប់ពីប្រឡងជាប់សញ្ញាប័ត្របាក់ឌុប​ក្នុងលទ្ធផលនិទ្ទេស E នោះមក ក្រុមគ្រួសាររ៉េត ស៊ូហ្សាណា កំពុងតែត្រៀមខ្លួនបញ្ជូនកូន ឱ្យទៅសិក្សាបន្តនៅបរទេស​អូស្រ្តាលីក្នុងពេលឆាប់ៗនេះ។

ហើយការចាកចេញទៅរៀននៅក្រៅប្រទេសរបស់កញ្ញានេះ គឺត្រូវផ្អាកពីជីវិតលើវិថីសិល្បៈរបស់ផលិតកម្មរស្មីហង្សមាស មួយរយៈធំ បើទោះពេលនេះ រ៉េត ស៊ូហ្សាណា កំពុងមានឈ្មោះជាតារាវ័យក្មេងដ៏ល្បីក៏ដោយ ក៏ក្រុមគ្រួសាររបស់កញ្ញា បានឱ្យតម្លៃខ្ពស់ទៅលើការសិក្សាជាងសិល្បៈទៅទៀត៕

ការចាកចេញរបស់តារាចម្រៀងស្រីវ័យក្មេងដ៏ខ្ចីល្ហក់លើវិថីសិល្បៈរូបនេះ ប្រាកដជាធ្វើអោយប្រិយមិត្តយុវវ័យ ដែល​ជាអ្នក​គាំទ្រ​ពិតជាសោកស្ដាយជាមិនខាននោះទេ សម្រាប់ការចាក់ចេញពីសិល្បៈរបស់កញ្ញា រ៉េស៊ូហ្សាណា ក្នុងពេលឆាប់ៗនេះ !
Credit To: khmernews.press
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments