Header Ads

បង្គន់ជះតែស្ទះច្រើនថ្ងៃ ទ្រាំមិនបានក៏ជួលជាងមកវៃកម្ទេច ស្រាប់តែផ្អើលពេញបង្គន់...

បរទេស៖ បុរសម្នាក់ឈ្មោះ Carelបានជួបហេតុការណ៏ចម្លែកមួយដោយបង្គន់របស់គាត់នៅល្អសោះ មិនដឹងជាមានមូលហេតុអ្វីសុខៗក៏ខូចប្រើលែងកើត ក្រោយប៉ុន្មានថ្ងៃក្រោយវានៅតែស្ទះ គាត់មានអារម្មណ៏ចម្លែកក្នុងចិត្ត និងខឹងយ៉ាងខ្លាំងចំពោះការស្ទះបង្គន់របស់គាត់ ក៏សម្រេចចិត្តតេហៅជាងមកវៃចោលតែម្តង។

រហូតដល់ជាងមកដល់ស្រាប់តែប្រទះឃើញថាប្រាកដជាមានអ្វីស្ទះក្នុងទុយោជាក់ជាមិនខានក៏សូមម្ចាស់បង្គន់គោះទុយោដើម្បីអោយដឹងការពិតថាជាអ្វី ឯម្ចាស់វិញកំពុងតែខឹងផងក៏បាននិយាយថា លោកធ្វើម៉េចក៏បានអោយតែវាដំណើរការធម្មតាវិញទៅ។ ក្រោយមកជាងក៏គោះទុយោស្រាប់តែជួបហេតុការណ៏ដ៏រន្ធត់គឺសត្វពស់មួយក្បាលដ៏ធំជាប់ខ្លួនក្នុងទុយោបង្គន់របស់គាត់ ដំបូងឡើយពុំទាន់ដឹងថាជាពស់អ្វី ទាំងម្ចាស់ ទាំងជាងរត់បាត់ ក្រោយមួយសន្ទុះក្រោយទើបមកពិនិត្យម្តងទៀតក៏ដឹងថាគ្រាន់តែជាពស់ថ្លាន់ដែលគ្មានពិសក៏សម្រួលតាមដំណើរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments