Header Ads

ពិតជាមិនគួរឲ្យជឿទេ!!! ភ្ញាក់ផ្អើល...បុរាណវិទូរកឃើញ ច្រកទ្វារទៅកាន់ឋាននរក នៅប្រទេសទូគី

វាប្រៀបដូចជារឿងភាពយន្តបើសិនជាអ្នកលឺនរណាម្នាក់និយាយពីរឿងដែលថាមានគេរកឃើញទ្វារទៅឋាននរកមួយនេះតោះទៅតាមដានទាំងអស់គ្នាចាំមើលអ្នកស្រាវជ្រាវគេថាម៉េចដែរពីហេតុការណ៏ដ៏ចម្លែកមួយនេះ។ អ្នកបុរាណវិទូជាច្រើនបានអះអាងថា ពួកគេបានរកឃើញ «ប្រាសាទក្លោងទ្វាររបស់ឋាននរក» ដែលមានរឿងដំណាលពីបុរាណមកថាវាជាច្រកចូលទៅឋាននរក ដែលពួកក្រិច (Greek) និង ពួករ៉ូម៉ាំង (Roman) មានជំនឿថាជាការពិត។ ទីតាំងប្រាសាទនេះ គឺនៅឯ Pamukkale ភាគខាងត្បូងប្រទេសទួរគី (Turkey) ហើយត្រូវបានមនុស្សជាច្រើនមានជំនឿថាមានចំណងទាក់ទងនឹងរឿងដំណាលរបស់ពួក Greek និង ពួកRoman ពីបុរាណមក។

ភូមិវិទូបានវិភាគពន្យល់ថា ទីតាំងនៃប្រាសាទនេះមានភាយចេញឧស្ម័នពុលតាមច្រកចេញរបស់ក្លោងទ្វារប្រាសាទនេះ ហើយចំហាយឧស្ម័ននេះក្រាស់ដល់ទៅមើលមិនឃើញដល់ឡើយ។ គ្រប់សត្វដែលឆ្លងកាត់ក្លោងទ្វារនេះនឹងត្រូវស្លាប់ ហើយពួកអ្នកពិសោធន៍បានលែងសត្វស្លាប អោយហោះកាត់ក្លោងទ្វារនោះដែរ ហើយពិតណាស់ពួកវាគ្រាន់តែទៅដល់ភ្លាមត្រដក់ខ្យល់ស្លាប់យ៉ាងអណោចអធ័មបំផុត។

ស្របតាមការបកស្រាយរបស់លោក D’Andria ដែលជាសាស្រ្តាចារ្យឯកទេសបុរាណវិទ្យានៃសកលវិទ្យាល័យ Salento ប្រទេសបារាំង គាត់បានបង្ហាញថារូបគាត់និងក្រុមការងារបានរុករក ឃើញទីតាំងដែលមានតំកល់រូបសំណាក សាវះរបស់ព្រះយីស៊ូទៀតផង។

តាមការបកស្រាយតាមរបកគំហើយដែលរកឃើញ លោកសាស្រ្តាចារ្យបាននិយាយថា មនុស្សសម័យបុរាណអាចឈរមើលការបូជាបាន តែមានតែមានតែពួកអាចារ្យដែលជាសាវះរបស់ព្រះយេស៊ូទេទើបអាចនៅឈរបញ្ជាថាត្រូវធ្វើដូចម្តេចចំពោះអ្នកដែលត្រូវបានគេបូជា។

មកទល់ពេលនេះ ជំនឿលើប្រាសាទបុរាណនេះនៅតែមាន ហើយសំណង់នៃប្រាសាទនេះនៅតែមានភាពរ៉ឹងម៉ាំនៅឡើយ ហើយក្រោយមានការរញ្ជួយដីនាកំឡុងសតវត្សទី 4 ប្រាសាទនេះបានទាក់ទាញអោយអ្នកបុរាណវិទ្យាជាច្រើនបន្តការសិក្សាស្រាវជ្រាវលើប្រាសាទមួយនេះបន្ថែមទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments