Header Ads

ពិតជារន្ធត់ណាស់! នារីស្រស់ស្អាត វ័យក្មេងម្នាក់លោតពីអាគារជាន់ទី ១៧ស្លាប់ភ្លាមៗ ក្រោយពីឈ្លោះប្រកែកគ្នាជាមួយមិត្តប្រុស ប៉ុន្តែ…

ម៉ាឡេស៊ី៖ ការឈ្លោះប្រកែកគ្នារបស់គូស្នេហ៍មួយគូបានប្រែជាហេតុការណ៍គួរឲ្យរន្ធត់ចិត្តនិងសោកសង្រេងជាខ្លាំង ដោយភាគីខាងស្រីដែលមានវ័យ ២៣ឆ្នាំសម្រេចចិត្ត​​លោត​​សម្លាប់​​​ខ្លួន បន្ទាប់ពីមាន​​​​ជម្លោះជាមួយ​មិត្តប្រុសកាលពីថ្ងៃទី ២ ខែ កញ្ញា នៅឯ Happy Garden ដែលជាទីប្រជុំជនមួយជិតនឹងទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី។

បើយោងតាមអាជ្ញាធរបានឲ្យដឹងថា ជនរងគ្រោះដែលមិនទាន់ស្គាល់អត្តសញ្ញាណបានស្លាប់នៅនឹងកន្លែងតែម្ដង បន្ទាប់ពីនាងបានលោតចុះពីយ៉រនៃផ្ទះល្វែងជាន់ទី ១៧កំឡុងម៉ោង ២និង៣០នាទី។ សាក្សីបានអះអាងថា ពួកគេបានឮនារីវ័យក្មេងរូបនេះមានការឈ្លោះប្រកែកជាមួយនឹងមិត្តប្រុស មុនពេលកើតហេតុលោតចុះសម្លាប់ខ្លួន។ តាមរបាយការណ៍បាននិយាយថា ជម្លោះរបស់ពួកគេប្រែជាកាន់តែអាក្រក់ខ្លាំងឡើង ដែលជាហេតុបណ្ដាលឲ្យជនរងគ្រោះក្លាយជាពិបាកគ្រប់គ្រងអារម្មណ៍តានតឹង។

សាកសពរបស់នាងទើរនៅជាន់ទី ៤ ក្បែរអាងទឹក ពេលនោះប៉ូលីសក៏ត្រូវបា​​​នគេរាយការណ៍​ឲ្យដឹង​អំពី​សោដនា​​​កម្មនេះភ្លាមៗផងដែរ។ ប៉ូលីសបានធ្វើការស៊ើបអង្កេតសាកសួរបុរសជាមិត្តប្រុស​ជាមួយ​ជនរង​​គ្រោះដែលទាក់ទងគ្នាអស់រយៈពេល ៣ឆ្នាំមកហើយនោះ។ បុរសជាមិត្តប្រុសបានអះអាងថាពួកកំពុងតែឈ្លោះប្រកែកគ្នាមិនទាន់បញ្ឈប់ផង នាងស្រាប់តែលោតចុះភ្លាមៗតែម្ដង។ មិនមានអ្វីដែលគេអាចធ្វើបានដើម្បីបញ្ឈប់នាងឡើយ ដោយសារតែខ្លួនគេផ្ទាល់មានអារម្មណ័ស្លុតខ្លាំងពេកពេលនោះ។ ក្រោយពីការស៊ើបអង្កេត អាជ្ញាធរបានលែងឲ្យមិត្តប្រុសទៅ ហើយបន្តរាយការណ៍ប្រាប់ដំណឹងដល់ឪពុកសព។

នៅពេលប៉ូលីសបានជូនដំណឹងដល់បុរសជាឪពុក ដែលលែងលះពីម្តាយរបស់នាងហើយនោះ គាត់គិតថាការស្លាប់របស់កូនស្រី គឺជារឿងគួរឲ្យសង្ស័យណាស់ឪពុកវ័យ៥៥ឆ្នាំរូបនេះបានជំរុញឲ្យប៉ូលីសព្យាយាមស៊ើបអង្កេតបន្ថែមទៀត។ ឪពុកដែលមិនត្រូវបានគេបញ្ចេញឈ្មោះដើម្បីរក្សាភាពឯកជននោះ បានបញ្ចាក់ឲ្យដឹងផងដែរថា ថ្វីបើរស់នៅឆ្ងាយពីកូនក៏ដោយ ក៏គាត់នៅតែទាក់ទងជាមួយកូនស្រីរបស់គាត់ធម្មតាជាប់ជានិច្ច។ ការស្លាប់របស់កូនបែបនេះធ្វើឲ្យគាត់ពិបាកនឹងជឿ ហើយទទួលយកបានណាស់ វាពិតជាមិនសមទេដែលកូនស្រីដ័រីករាយរបស់គាត់ នឹងគិតធ្វើអត្តឃាតខ្លួនឯង។

ផ្ទុយទៅវិញគាត់បានសម្តែងការសង្ស័យយ៉ាងខ្លាំងចំពោះមិត្តប្រុសរបស់កូនស្រី ដែលជាមនុស្សចុងក្រោយដែលបាននៅជាមួយនាងមុនពេលនាងស្លាប់។កូនស្រីរបស់ខ្ញុំជាមនុស្សពោរពេញដោយភាពសប្បាយរីក​រាយ ហើយនាង​ទើបនឹងមានអាយុ ២៣ឆ្នាំប៉ុណ្ណោះ។ នាងនៅមានផ្លូវ​ជីវិតត្រូវដើរវែង​ឆ្ងាយទៅមុខ​ទៀត។​ ខ្ញុំ​គិតថាវាមិនគួរទេដែលនាងនឹងសម្រេចចិត្តសម្លាប់ខ្លួនភ្លាមៗដូច្នេះ។”ណាមួយគ្នាសាក្សីណាម្នាក់នៅក្បែរពេល​កូនគាត់លោតចុះឡើយ ដូច្នេះពួកគេមិនអាចបញ្ជាក់ថាវាជាការធ្វើអត្តឃាតនោះ។

ទោះជាយ៉ាងណា ដោយសារតែភស្តុតាងមិនគ្រប់ប៉ូលីសក៏បានចាត់ទុកហេតុការណ៍ថា ជាការបាត់បង់ជីវិតភ្លាមៗ។ រីឯបុរសជាមិត្តប្រុសបានទទួលរងនូវការរិះគន់ ប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងពីសំណាក់​អ្នក​លេង​អ៊ីនធើណិតជាច្រើនដោយស្ដីបន្ទោសបុរសរូបនេះ ចំពោះការស្លាប់របស់មិត្តស្រី។ ទោះបីជាយ៉ាងនេះក្តី មិត្តប្រុសរូបនេះនៅតែរក្សាភាពគ្មានកំហុសរបស់គេ ហើយព្យាយាមនិយាយថា គេស្រឡាញ់មិត្តស្រីគេខ្លាំងណាស់ គេមិនអាចនឹងធ្វើឲ្យនាងឈឺចាប់បែបនេះឡើយ៕

ប្រភព៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments