Header Ads

ជួយស៊ែរឲ្យអ្នកជិះម៉ូតូធំបានដឹងផង!! អ្នកប្រើប្រាស់ម៉ូតូធំពេលនេះចប់ហើយ ដោយសារតែសមត្ថកិច្ច….

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសនឹងចាត់វិធានការយ៉ាង់ម៉ឺងម៉ាត់ ដោយបញ្ជាអោយចុះចាប់យានយន្តដែលកែច្នៃខុសស្ដង់ដារ ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដូចជា លេងភ្លើងឡាស៊ែរ សំឡេងលាន់ឮខ្លាំង ផ្សែងខ្លាំង ខុសពីលក្ខណៈបច្ចេកទេស ឬតសាក់ស៊ីជាដើម យកមកផាកពិន័យតាមច្បាប់ និងកែតម្រូវតាមលក្ខណៈបច្ចេកទេសឡើងវិញ។

ការចេញសេចក្ដីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីកន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនដែលភាគច្រើនជាយុវជន បានប្រើប្រាស់យានយន្តកែច្នៃសំឡេងម៉ាស៊ីនខ្លាំង ឬផ្សែងខ្លាំង ខុសលក្ខណៈបច្ចេកទេស ដែលល្មើសនឹងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ធ្វើឲ្យមានសម្លេងរំខាន បង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងបរិស្ថានដល់ប្រជាពលរដ្ឋ។ ដោយមានការប្តឹងពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន ក៏ព្រោះតែថ្លង់នឹងសំឡេងខ្លាំង ទើបធ្វើអោយសម្ថតកិច្ចចុះចាប់ជារឿយៗ មិនថាពេលថ្ងៃ ឬពេលយប់ទេ អោយតែឃើញដឹងតែចាប់តែម្តង នៅក្នុងរាជធានីភ្នំពេញ ។

ប៉ុន្តែ ក្រោយសមត្ថកិច្ចអនុវត្តច្បាប់ ដែលធ្វើការចាប់ ម៉ូតូកែរឆ្នៃនោះ មាន Account Facebook ឈ្មោះ ថៃ សាមឌី បានបញ្ចេញសារផ្ទុះកំហឹងយ៉ាងខ្លាំងលើចំណាត់ការរបស់សម្ថតកិច្ច ដោយគាត់បានសរសេរថា «ចង់អោយពួកខ្ញុំជិះកង់ ហើយនឹងដើរមែន 600cc និងម៉ូតូត្រៃ 250cc និង 1000cc ក៍ចាប់ដែរ។ ប្រទេសគេដូចមិនចឹងផង ប្រទេសថៃ សូម្បីតែម៉ូតូកង់បី ក៍ដាក់សុីមាំងលឺៗ បានដែរ។ ដំណោះស្រាយ គឺនាំគ្នាដើរហើយមើលទៅ RIDER cambodia បញ្ចេញមតិ តិចមកគួរធ្វើមិចល្អទៅ ខ្ញុំអស់អីនិយាយហើយ បងប្អូនអើយ សូមបញ្ចេញមតិ ហើយហាមជេរគ្នាណាបងប្អូនកូនខ្មែរ» ។

ជាមួយគ្នានោះ Account Facebook ឈ្មោះ Jino Tun ក៏បានបញ្ចេញសារថា «ស្រុកគេលេងម៉ូតូបានពាន ស្រុកខ្មែរលេងម៉ូតូចូលខណ្ឌ ស្រុកគេលេងម៉ូតូគេសរសើរ ស្រុកខ្មែរលេងម៉ូតូគេជេរជាន់ពន្លិចគ្មានសល់ ស្រុកគេលេងម៉ូតូហើយធ្វើអំពើល្អ គេមើលឃើញ ស្រុកខ្មែរលេងម៉ូតូហើយធ្វើអំពើល្អដែរ តែគេមើលមិនឃើញ ស្រុកគេគេអោយតម្លៃអ្នកលេងម៉ូតូ ស្រុកខ្មែរអោយតម្លៃដែរ តែជាន់ពន្លិចច្រើនជាង ស្រុកគេគេមានច្បាប់គ្រប់គ្រងអ្នកលេងម៉ូតូ នរណាដែលត្រូវចាប់ នរណាដែលត្រូវលើកលែង ស្រុកយើងមានច្បាប់ដែរ តែច្បាប់ចាប់អ្នកលេងម៉ូតូចូលខណ្ឌតែមួយគត់ ស្រុកគេលេងម៉ូតូល្បីដល់ប្រទេសដទៃ ស្រុកខ្មែរលេងម៉ូតូល្បីដែរ តែនៅខណ្ឌ ព្រោះអ្នកព័ត៌មានចាំផ្សាយស្រាប់។ សូមបែងចែកអោយច្បាស់រវាងអ្នកលេងម៉ូតូគេល្អៗ និងអ្នកដែលបំពុលសង្គម»។

បន្ថែមទៀត ក៏មាន Account Facebook ឈ្មោះ MrrBora BodySlim បានសរសេរថា «ថ្ងៃនេះ ក្នុងនាមខ្ញុំជាអ្នកស្រឡាញ់ការកែច្នៃម៉ូតូ ខ្ញុំចង់បង្ហាញការយល់ឃើញរបស់ខ្ញុំចំពោះពាក្យថា Riders ឬ ក្រុមអ្នកលេងម៉ូតូ។ ធ្វើជា Riders ឬ ក្រុមម៉ូតូតូចធំ រាល់ថ្ងៃនេះ មានតែការមិនពេញចិត្ត និងការគាំទ្ររាល់អំពើល្អរបស់ពួកយើងឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងចាត់ទុកពួកយើងដូចទៅនឹងក្រុមអ្នកលេង (ក្មេងទំនើង) ទៅវិញ។ ប៉ុន្តែ តើអ្នកដឹងទេថា រវាងក្រុមអ្នកលេងម៉ូតូ ហើយនិងក្រុមអ្នកលេងខុសគ្នាអ្វីខ្លះ? តាមពិតបើនិយាយពីការកែច្នៃម៉ូតូ មិនថាអ្នកណានោះទេ ឲ្យតែមានលុយសុទ្ធសឹងតែអាចធ្វើបានដូចគ្នាទាំងអស់។

តែអ្វីដែរខ្ញុំហ៊ានថា ក្រុមអ្នកលេងម៉ូតូ និងក្រុមអ្នកលេងមិនដូចគ្នា ថែមទាំងខុសគ្នាស្រឡះទៀតនោះ គឺក្រុមអ្នកលេងមិនអាចចាត់ទុកថាជា Riders ឬអ្នកលេងម៉ូតូបាននោះទេ ពីព្រោះពួកគេមិនដែលយកពេលវេលា និងប្រាក់កាក់ មកធ្វើសប្បុរសធម៌ណាមួយទេ ហើយតែងតែជិះតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់ ប៉ុន្តែចំពោះអ្នកលេងម៉ូតូវិញ គឺពេលទៅណាមកណា បើសិនទៅជាក្រុម គឺពួកយើញជិះមានសណ្ដាប់ធ្នាប់ និងមិនបង្កភាពរញ៉រញ៉ៃ ហើយពេលខ្លះ ក៏មូលគ្នាស្វែងរកជនក្រីក្រដែលត្រូវការជំនួយ ដើម្បីជួយពួកគាត់ ទោះបីជាតិច ឬច្រើនក្ដី។ ដូចនេះ អ្វីដែលខ្ញុំចង់សំណូមពរនោះគឺ ពួកយើងចង់បង្ហាញមនុស្សរាល់គ្នាឲ្យឃើញពីអ្វីដែលពួកយើងកំពុងធ្វើ និងចង់ប្រាប់ពួកគាត់ឲ្យច្បាស់ថា ក្រុមអ្នកលេងម៉ូតូ មិនអាចចាត់ទុកថា ជាក្រុមបំពុលសង្គមនោះទេ។ អរគុណ ! »

លើសពីនេះទៅទៀត ក៏មានអាខោនជាច្រើនបានបញ្ចេញសាររបស់ខ្លួនទាក់ទងនឹងចំណាត់ការខាងលើផងដែរ ក្នុងនោះ Account Facebook ឈ្មោះ Lä Hërö បានសរសេរថា «តើអ្នកលេងម៉ូតូសុទ្ធតែជាក្មេងទំនើងមែនទេ? តើគ្រប់ទង្វើសម្រាប់​សង្គមមួយវាគ្មានបានការទេមែនទេ? តើអ្នកតែស្ករមួយចំនួនធំដែលក្នុងប្រទេសនេះ ធ្វើបានដូចពួកខ្ញុំទេ? ពួកខ្ញុំតែងតែធ្វើអ្វីឲផ្នត់គំនិតប្រជាជនខ្មែរមួយភាគធំ ដែលតែងតែគិតថា Rider ជាក្មេងទំនើងទៅជាក្រុមការងារជួយសង្គមវិញ មិនថាដល់ទីណា ពួកខ្ញុំតែងតែព្យាយាមយកអំណោយមួយចំនួនជូនដល់ក្រុមគួ្រសារក្រីក្រ សាលារៀនដែលខ្វះខាត … ហើយមានដែលយល់ពីអារម្មណ៍ពួកខ្ញុំដែលធ្វើអំពើទាំងនោះទេ ហើយពួកខ្ញុំសព្វថ្ងៃនេះ កំពុងទទួលរងការប្រមាថមាក់ងាយពីមនុស្សសឹងតែគ្រប់គ្នាដោយសារតែវិធានការថ្មីៗ របស់ប៉ូលិស ដូចនេះ សូមមេត្តាគិតពិចារណាឡើងវិញផង សូមេត្តាផ្តល់សិទ្ធិក្នុងការលេងម៉ូតូផង បើបងប្អូនទាំងអស់គ្នាមិនពេញចិត្តសុីមាំង ពួកខ្ញុំនឹងមិនឱ្យមានសុីមាំង ទៀតទេ តែកុំហាមមិនឱ្យលេងម៉ូតូអី សូមមេត្តាយោគយល់ផង» ។

Account Facebook ឈ្មោះ Bong Kimlin បានសសរសេរដែរថា «ច្បាប់លេងម៉ូតូគាត់ចាប់ ប៉ុន្តែ បើលេងឡានពួកគាត់អត់ចាប់ទេ ដូចជាឡានដឹកអីវ៉ាន់ ឡានគេដឹកបាន ១តោន ប៉ុន្តែ ឆ្នៃបានដល់ ១០តោន មិនដែលឃើញច្បាប់ចាប់ដូចម៉ូតូសោះ ផ្លូវនានា ខូចខាត់ដោយសារអីទៅ សង្ស័យដោយសារម៉ូតូកែឆ្នៃនិងម៉ង ឡានសេរីចាស់ៗ ហុយផ្សែងពេញផ្លូវ ជិះមិនដែរឃើញគាត់ចាប់ទុកដូចម៉ូតូសោះ ឡាន ទ្រុង ១ម. គេតដល់ពីបីម៉ែត មិនដែលឃើញចាប់ដាក់ពុះអីមួយ ព្រះហើយព្រះ បើគោរពច្បាប់ហើយ ម្តិចមិនធ្វើអាធំៗ អោយរាស្រ្តមើលផងទៅ ឬមួយហ៊ានតែអាតូចៗ Share អោយពួកគាត់បានដឹងផង (ច្បាប់ ) »។

ចំណែក Account Facebook ឈ្មោះ Rorseth Ducati បានសរសេរថា សូមចែករំលែកយោបល់បន្តិចដោយសារថ្មីៗនេះ មានសកម្មភាពប៉ូលិសចាប់ម៉ូតូធំច្រើន មុនពេលលោកប៉ូលិសចាប់ សូមពិនិត្យអោយច្បាស់សិន បើម៉ូតូពិតជាខុសច្បាប់ពិតមែនចាប់ចុះ តែបើគ្នាត្រូវច្បាប់ដោយមិនបានលេងស៊ីមាំងផង ហើយចាប់គេ ចឹងបានគេស្អប់ ហើយម៉ូតូធំម៉ាស៊ីនប្រហែល 800cc ឬ ជាង 1000cc អោយស្ងាត់ដូចម៉ូតូតូច 125cc មិចកើតលោក។ ស្រុកគេម៉ូតូធំស្របច្បាប់ជិះសេរី ស្រុកយើងកុំដូចស្រុកគេឆ្ងាយពេក សូមជួយ Share អោយលោកប៉ូលីសស្រុកខ្មែរយើងបានដឹងផង »៕

ប្រភព៖ tvfb.news

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments