Header Ads

ពិតជារន្ធត់ណាស់!! បុក​ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ មិន​ទាន់​ស្លាប់ កិន​ថែមទៀត...

ហេតុ​អី​ក៏​មនុស្ស​ខ្លះ​មាន​ចិត្ត​សាហាវ​ឃោរឃៅ គ្មាន​មេត្តា​ដល់​មនុស្ស​ផង​គ្នា​ផង? ជីវិត​មនុស្ស​ដូច​គ្នា​សោះ អី​ក៏​ដាច់​ចិត្ត​ម្ល៉េះ? បើ​គ្រោះ​ថ្នាក់​ទៅ​ហើយ ជួយ​សង្គ្រោះ​គ្នា​ផង​ទៅ ហេតុ​អី​បែរ​ជា​បើក​កិន​ថែម​ឲ្យ​ស្លាប់​យ៉ាង​អណោចអាធ័ម? ស្ត្រី​មាន​ផ្ទៃពោះ​៥​ខែ​ម្នាក់ ត្រូវ​រថយន្ត​បុក ហើយ​ចុះ​មក​មើល ឃើញ​ស្ត្រី​រងគ្រោះ​ប្រឹង​វា​ចេញ​ពី​ក្រោម​កង់​ឡាន​ហើយ​ក៏​ឡើង​ឡាន​វិញ​កិន​ថែម​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង។​

តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ Li Da បាន​បង្ហោះ​ កាលពី​ថ្ងៃទី ១៨ ខែកញ្ញា រៀបរាប់យ៉ាង​ដូច្នេះ​​ថា «ចូល​រួម​រំលែក​ទុក្ខ​ផង​ប្អូនប្រុស​ដែល​ត្រូវ​ជា​ស្វាមី បាត់បង់​ភរិយា​ព្រម​ទាំង​កូន​ក្នុង​ផ្ទៃ​ប្រាំ​ខែ​និង​សូម​ប្រកាស​រក​ម្ចាស់ ទ្បានLexus RX 330 ពាក់​ស្លាក​លេខ 2J 8031 ព្រោះ​ម្ចាស់​ឡាន​នេះ​បាន​បុក​សម្លាប់​មនុស្ស​ទាំង​កំរោល ព្រោះ​ពេល​ដឹង​ថា​បុក​មនុស្ស​ហើយ ឃើញ​គ្នា​កំពុង​វា​ចេញ​ពី​កង់​ឡាន បាន ប្រហែល ពីរ​ម៉ែត្រ ដើម្បី​ទៅ​កៀន វា​ឈប់​មើល ហើយ​ក៏​បើក​ឡាន​ទៅ​កិន​ពី​លើ​ថែម ធ្វើ​ឲ្យ​ស្លាប់ ទាំង​ម្តាយ​ទាំង​កូន ទង្វើ​បែប​នេះ​គួរ​អត់​អោន​បាន​ទេ ចំពោះ​អ្នក​ដែល​​ជា​ម្ចាស់​ឡាន ? សូម friendsជួយ​ពិចារណា និង​ជួយ​ផ្តល់​ព័ត៌មាន ពី​ឡាន​ដែល​មាន​ស្លាក​លេខ​ដូច​ខាងលើ ដោយ​ក្តី​មេត្តា។ ទំនាក់ទំនង​តាម​រយៈ 085-957-797»។

ចំណែក​ម្ចាស់​គណនី​ឈ្មោះ Pozz Huy XD បាន​បង្ហោះ​ខ្លឹមសារ​នា​ថ្ងៃទី ១៨ កញ្ញា​ដែរ ដែល​សម្ដែង​ពី​មនោសញ្ចេតនា​ជ្រាលជ្រៅ អាឡោះអាល័យ រវាង​ខ្លួន​និង​ជន​រងគ្រោះ​ត្រូវ​ជា​បង​ស្រី យ៉ាង​ដូច្នេះ​ថា «ម្សិលមិញ​នេះ​បង​ស្រី​របស់​ខ្ញុំ​បាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ ពេលនេះ​បង​ស្រី​ចាក​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​រៀង​រហូត​ហើយ ខ្ញុំ​លែង​បាន​ឃើញ​បង​ស្រី​ទៀត​ហើយ ហេតុ​អី​មនុស្ស​ល្អៗ​ឆាប់​ស្លាប់​ម្ល៉េះ ហេតុ​អី​បង​ស្រី​ទៅ​ដោយ​បែប​នេះ ខ្ញុំ​នឹង​ចង​ចាំ​បង​ស្រី​រហូត​ទៅ សូម​ឲ្យ​បង​និង​កូន​បាន​ទៅ សុគតិភព​ផងចុះ កុំ​ឲ្យ​អភព្វ​ដូច​ជាតិ​នេះ​ទៀត បង​ស្រី​លា​ខ្ញុំ​រហូត​ហើយ។»

លើស​ពី​នេះ​ទៅ​ទៀត​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ S Love L Samrach ដែល​ត្រូវ​ជា​ស្វាមី​ស្ត្រី​រងគ្រោះ​បាន​បង្ហោះ​រូបភាព​ខ្លួន​ដេក​អោប​សព​ប្រពន្ធ​ខ្លួន​ព្រម​ទាំង​ខ្លឹម​សារ​ខ្លោចផ្សា​ពី​ដួង​ចិត្ត​ស្រណោះ​ស្រណោក​អនុស្សាវរីយ៍​តាំង​ពី​នាង​នៅ​រស់ ដែល​ខ្លួន​បាន​សាង​រួម​គ្នា យ៉ាង​ដូច្នេះ​ថា «ប្រពន្ធ​ល្អ​របស់​បង បង​នឹក​អូន​ណាស់ នឹក​ស្នាម​ញញឹម នឹក​ឃើញ​ទង្វើ​ល្អ​របស់​អូន នឹក​ពេល​ដែល​អូន​ធ្វើ​ឲ្យ​បង​សើច​សប្បាយ នឹក​ពេល​ដែល​អូន​ធ្វើ​បុណ្យ ទិញ​អាហារ​ឲ្យ​អ្នក​សុំទាន​ហូប នឹក​ពេល​ដែល​អូន​ហាម​មិន​ឲ្យ​បង​សម្លាប់​កន្លាត ស្រមោច នឹក​ដល់​រូប​អូន​គ្រប់​ទី​កន្លែង​ទាំងអស់។»

នេះ​ជា​សារ​មួយ​ទៀត​របស់​ស្វាមី​ជន​រងគ្រោះ បង្ហោះ​កាល​ពី​ថ្ងៃទី ១៩ ខែកញ្ញា ថា «ក្រៅ​ពី​ពេល​ធ្វើការ មិន​ដែល​ឃ្លាត​ពី​គ្នា​បាន 5 ម៉ែត្រ​ទេ តែ​ពេលនេះ​អូន​ឃ្លាត​ពី​បង​រហូត​ហើយ ឃ្លាត​ឆ្ងាយ​សែន​ឆ្ងាយ ម៉េច​មិន​មក​ធ្វើ​តាម​សន្យា​របស់​អូន​សិន​មក បង​ចាំ​អូន​ណា បង​នឹក​អូន​ណាស់​ប្រពន្ធ​ល្អ អូន​មក​ធ្វើ​ជា​ប្រពន្ធ​ល្អ​របស់​បង​បន្ត​ទៀត​មក កុំ​ទុក​បង​ឲ្យ​នៅ​ម្នាក់ឯង​បែបនេះ​អី ត្រឡប់​មក​នៅ​ក្បែរ​បង​វិញ​មក បន្ទប់​មួយ​នេះ​មិន​អាច​គ្មាន​អូន​បាន​ទេ»។

ពុទ្ធោ​អើយ! ស្វាមី​នារី​រងគ្រោះ​បាន​ជូនពរ​អ្នក​​បើក​​រថយន្ត​​បុក​ហើយ​កិន​ប្្រពន្ធ​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​ដោយ​ក្ដី​ខឹង​ក្រោធ និង​ឈឺ​ចាប់​បំផុត​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​សូម​ជូនពរ​ឲ្យ​អ្នក​ដែល​បើក​ឡាន​កិន​ប្រពន្ធ​ខ្ញុំ សូម​ឲ្យ​ព្រាត់ប្រាស​ប្រពន្ធ​កូន សូម​ឲ្យ​វា​វេទនា​ជាង​ប្រពន្ធ​ខ្ញុំ​100 ដង។ លេខ​ឡាន 2j_8031 lexus 330 ពណ៌ស។»

ប្រភព៖yobminh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments