Header Ads

អ្នកភូមិមួយក្រុមជីកដីសាងសង់លំនៅដ្ឋាន!! ស្រាប់តែជីកបានដាវមួយតែគិតថាជាដាវធម្មតាតែក្រោយពីអ្នកជំនាញមកពិនិត្យមើលក៏ភា្ញក់ខ្លួនព្រឺត…

កាលពីថ្ងៃទី 28 ខែកក្កដា អ្នកភូមិតុងឆឹង ខេត្ត Hubei ប្រទេសចិនបានជីកដីដើម្បីសាងសង់លំនៅដ្ឋានថ្មីរបស់ពួកគេ នៅពេលដែលពួកគេបានជីក​មួយ​សន្ទុះ​ស្រាប់តែ​ពួកគេ​ប្រទះ​ឃើញដាវមួយនៅក្នុងដី ហើយពួកគេក៏បានរើសវាទុកដោយគិតថាវាគ្រាន់តែជាដាវធម្មតា។ ក្រោយមកដោយពួកគេ​មើល​​យូរៗទៅដូចជាសង្ស័យក៏ហៅអ្នកឯកទេសនៅសារមន្ទីរមកត្រួតពិនិត្យមើល ជាដំបូងបានកំណត់ថាវាគឺដាវសំរិទ្ធ​ដែល​បន្សល់ទុកតាំងពីរាជវង្ស​ហានមកម្ល៉េះ។

តាមប្រភពបានអោយដឹងថាទីនេះគឺជារណ្ដៅផ្នូរបុរាណតាំងពីរាជវង្សហានមកម្ល៉េះ ពួកគេក៏បានវាស់ដាវនោះមានប្រហែល 60 សង់ទីម៉ែត្រ និងមានទំងន់ប្រហែល 400 ក្រាម។ បន្ទាប់មកអ្នកភូមិក៏បានប្រគល់ដាវនោះទៅអ្នកឯកទេសនៃសារមន្ទីរដើម្បីយកទៅធ្វើកំណត់ត្រាបន្ត ហើយពួកគេក៏ទទួលបានសាគុណជាទីគាប់ចិត្តផងដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments