Header Ads

ទើបតែដឹង!! ពេជ្រ សោភា បានត្រឹមថតទល់ច្រមុះ ឆឹម កក្កដា ពេលបានដឹងអត្ថន័យស្ទើរគាំងបេះដូង…

តារា​ចម្រៀង​ ពេជ្រ​ សោភា ​បាន​បង្ហាញ​រូបថត​ប្លែកៗ​ជា​មួយ​គូ​ស្នេហ៍​លោក​ ឆឹម កក្តដា​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​រូបភាព​​ Style​ ថត​ទល់​ច្រមុះ​របស់​ពួកគេ។ រូបភាព​នេះ​ដ្បិតតែ​មើល​ទៅ​សាមញ្ញ​តែ​ពេល ​ពេជ្រ សោភា​ ប្រាប់​ពី​អត្ថន័យ​ គឺ​ល្អ​ ស្ដាប់​ហើយ​ស្ទើរ​គាំង​បេះដូង​។ ពេជ្រ​ សោភា ​បាន​ប្រាប់​លោក ​តាន់ ចន្ថា​ តាម​ទូរស័ព្ទ​នៅ​មុន​នេះ​បន្តិច​ថា ​រូបភាព​ដែល​នាង​បាន​ថត​ថត​ទល់​ច្រមុះ ជា​មួយ​លោក​ ឆឹម កក្តដា​ មិនមែន​ចង់​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​​នោះ​ទេ ​តែ​រូប​នេះ​មាន​អ្នក​គាំទ្រ ​ចាប់អារម្មណ៍​ ព្រោះ​វា​មាន​អត្ថន័យ​ច្រើន​សម្រាប់​អ្នក​គិត​មក​លើ​ទំនាក់ទំនង​របស់​ពួក​គេ​។

ពេជ្រ សោភា ​បន្ត​ថា​ សម្រាប់​រូប​ភាព​នេះ​គឺ​ជា​ Style ​របស់​នាង​ និង​លោក​ ឆឹម ​កក្តដា ​ទៅ​ហើយ​ ជានិច្ចកាល​គេ​ទាំង​ពីរ​នាក់​តែង​ថត​ទល់​ច្រមុះ​គ្នា​ដូច្នេះ​ច្រើន​លើក​ ហើយ​ក៏​មិន​បាន​ចំលង​ពី​គេ​ដែរ​។ តារា​រូប​នេះ​បន្ត​ទៀត​ថា ​គូស្នេហ៍​ខ្លះ​គេ​ចូល​ចិត្ត​ថត​ ថើប ​ឬ​បឺត​មាត់​គ្នា​ តែ​សម្រាប់​នាង​ ក្នុង​កាលៈទេសៈ​នេះ​ហ៊ាន​ថត​ត្រឹម​តែ​ទល់​ច្រមុះ ​ឬ​ត្រឹម​ឱប​គ្នា​តែប៉ុណ្ណោះ ​បើ​លើស​ពី​នេះ​គេ​មិន​ហ៊ាន​ធ្វើ​ទេ ​ព្រោះ​ពួក​គេ​មិន​ទាន់​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នៅឡើយ​​ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​ចិត្ត​គ្នា​បន្ថែម​ទៀត​។

ដូច្នេះ​ហើយ​នាង​ហ៊ាន​ថត​ត្រឹម​តែ​ទល់​ច្រមុះ ​តែ​រូប​ភាព​នេះ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ ហើយ​ក៏​បង្កប់​នូវ​ការ​អប់រំ​ កុំ​ឲ្យ​គួរ​ស្នេហ៍​យុវវ័យ​មួយ​ចំនួន​ទៀត​ធ្វើ​អ្វី​លើស​ពី​នេះ​ដែរ​។ អ្នក​ចម្រៀង​ពោរពេញ​ដោយ​ការ​តស៊ូ​រូប​នេះ​បន្ត​ថា​ ការ​បង្ហាញ​រូប​ថត​ទាំង​នេះ ​គឺ​នាង​មាន​មាន​បំណង​គ្រាន់​តែ​ចង់​បង្ហាញ​ទៅ​អ្នក​គាំទ្រ​ខ្លះ​បាន​ថា ​នាង​ជា​មួយ​លោក ​ឆឹម កក្កដា​ មិនសូវ​បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល​​ រហូត​មាន​អ្នក​ខ្លះ​សួរ​ថា ​ពួក​យើង​បាន​បញ្ហា​អី​ថែម​ទៀត​ផង​ តែ​ពេល​នេះ​នាង​ចង់​ប្រាប់​ថា​ ពួក​យើង​នៅ​តែ​ស្រឡាញ់​គ្នា​ដូច​ដើម​ តែ​មូលហេតុ​មិនសូវ​បាន​បង្ហាញ​រូបភាព​ មក​ពី​ជាប់​រវល់​ការងារ​ច្រើន​ពេក​៕

ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments