Header Ads

លោកគ្រូ សុខ ហេង ល្បីថាព្យាបាលជម្ងឺ គថ្លង់ ពេលនេះរងការរិះគន់យ៉ាងខ្លាំងថាព្យាបាលមិនជា...

លោក​គ្រូ សុខ ហេង ​​​​​ដែល​គេ​ដាក់​រហស្សនាម​ឲ្យ​ថា ​គ្រូពេទ្យ​ដៃ​ទេវតា​នេះ​ គឺ​មិន​ខុស​ពី​ការ​ព្យាបាល​អ្នក​ជំងឺ​មុន​ៗ​ទេ គឺ​លោក​ប្រើ​​តែ​ដៃ​ធ្វើ​សរសៃ ទាញ​អណ្ដាត រួច​ឲ្យ​ផឹក​ទឹក​​មួយ​កែវ​ប៉ុណ្ណោះ។ បើ​​តាម​ការ​បង្ហោះ​វីដេអូ​របស់​លោក​គ្រូ​ចាប់​ពី​សរសៃ​ដែល​ពី​មុន​ធ្លាប់​ជា​អ្នក​លក់​នំ​ប៉ាវ​ហុយ​ៗ​នៅ​ខេត្ត​កំពង់​ចាម ​​ខាង​លើ ​បាន​បញ្ជាក់​​ឲ្យ​ដឹង​ថា ទាំង​ឪពុក​ទាំង​​ម្ដាយ​របស់​​អ្នក​ជំងឺ​ជា​កុមារ​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តាម​ស៊ើប​សួរ​រក​​លោក​គ្រូ​​ជា​យូរ​មក​ហើយ​ទម្រាំ​បាន​ជួប។

កាលពីថ្មីៗនេះ ម្នាក់ៗភ្ញាក់ផ្អើលចំពោះរឿង លោកគ្រូ សុខ ហេង ព្យាបាលជម្ងឺ គថ្លង់ ស្លាប់មួយជំហៀងខ្លួន និងជម្ងឺសសៃផ្សេងៗ ហើយក៏ត្រូវ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចំរុះ ខ.ភ.ម និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានអញ្ចើញលោកគ្រូដែលល្បីខាងព្យាបាលជំងឺ គរ ថ្លង់ មកព្យាបាលដល់ប្រជាពលរដ្ឋ នៅក្នុងបន្ទាយស្វាយរលំ។

បន្ទាប់ពីមានភាពល្បីល្បាញមួួយរយៈមក ស្រាប់តែគេឃើញគណនីហ្វេសប៊ុក ឈ្មោះ Makara Pheav បានរិះគន់យ៉ាងខ្លាំងទៅលើការព្យាបាលរបស់លោកគ្រូ ដោយមានសេចក្តីថា “ខ្ញុំបានប្រាប់ហើយថាកុំអោយជឿគ្រូ សុខ ហេង នឹងគឺមិនអាចព្យាបាលអោយលឺនិងនិយាយបានទេឥឡូវ. អ្នកទាំងអស់គ្នាយក ប្អូនខ្ញុំទៅអោយគ្រូ នោះមើល នៅតែដដែលគឺនៅតែស្តាប់មិនបានហើយ ឈាមអណ្តាតទៀត. អ្នកទាំងអស់គ្នាពិតជាឆ្កួតមែន 😡😡 ចង្រៃណាស់ . ទាំងអស់គ្នា Fuck you fuck you . ទាំងអស់គ្នា ចុយចុយ(អ្នកដែលប្រាប់ប៉ា ម៉ាក់ខ្ញុំ)។

ម្ចាស់គណនីហ្វេសប៊ុក

ម្ចាស់គណនីហ្វេសប៊ុក

ម្ចាស់គណនីហ្វេសប៊ុក

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានរិះគន់ និង បញ្ចេញទស្សនៈខុសៗគ្នាចំពោះទង្វើនេះ!

គួរបញ្ជាក់ថា កន្លងមក លោក​គ្រូ​ សុខ ហេង ត្រូវបានគេស្គាល់ថា ជាអ្នកធ្វើ​សរសៃ​ព្យាបាល​ជំងឺ​គថ្លង់​​មនុស្ស​គ្រប់​វ័យ​​មិន​ថា​ចាស់ ​ក្មេង​ ប្រុស ​ស្រី​ មាន​ក្រ បាន​ធ្វើ​ឲ្យ​ឪពុកម្ដាយ​កុមារ​​ម្នាក់​សម្រក់​ទឹក​ភ្នែក​មិន​ចង់​ជឿ​ ពេល​ឃើញ​កូន​ប្រុស​ខ្លួន​ឯង​គ​ថ្លង់​ច្រើន​ឆ្នាំ​ តែ​អាច​និយាយ​បាន បន្ទាប់​ពី​លោក​គ្រូ​សុខហេង​ព្យាបាល​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ។

ក្រោយ​លោក​គ្រូ​ហេង​ព្យាបាល​បាន​តែ​ប៉ុន្មាន​នាទី​កុមារ​គថ្លង់​រូប​នេះ ពិត​ជា​អាច​និយាយ​​ហៅ​ប៉ា ម៉ាក់​បាន​ជា​លើក​ដំបូង​ពិត​មែន តែ​មិន​ទាន់​​ច្បាស់​ៗ​ខ្លាំង​ដូច​មនុស្ស​ទូទៅ​ទេ​ចំពោះ​ពាក្យ​ពិបាក​គ្រលាស់​មួយ​ចំនួន។ លោក​គ្រូ​​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ឪពុក​ម្ដាយ​ដដែល ពេល​ទៅ​ផ្ទះ​វិញ​ត្រូវ​បង្ហាត់​បង្រៀន​​ឲ្យ​កុមារ​នេះ​រៀន​និយាយ​បន្ថែម​ទៀត ដើម្បី​ឲ្យ​គេ​អាច​និយាយ​កាន់​តែ​ច្បាស់​ឡើង។

ការ​ព្យាបាល​របស់​លោក​គ្រូ​ហេង មិន​បាន​ប្រើ​ប្រាស់​ថ្នាំ​លាប ថ្នាំ​រឹត ផឹក​ថ្នាំ ឬ​ចាក់​ថ្នាំ​អ្វី​ទេ គឺ​គ្រាន់​តែ​ចាប់​​សរសៃ​​បែប​ម៉ាស្សា​​ផ្ទាល់​ដៃ​ប៉ុណ្ណោះ ហើយ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​គថ្លង់​អាច​ស្ដាប់​ឮ ឬ​និយាយ​បាន​​ខ្លះៗ។ ឯ​ចំពោះ​ការ​បង់​ប្រាក់​វិញ គឺ​ជូន​តាម​សទ្ធា​ប៉ុណ្ណោះ មិន​បាន​ទាម​ទារ​កំណត់​អ្វី​ឡើយ៕

The Truth Kh សុំមិនបញ្ចេញយោបល់ទេចំពោះបញ្ហាខាងលើនេះ សូមបងប្អូនអ្នកទស្សនាពិចារណាដោយខ្លួនឯង។

ប្រភព៖ thetruthkh

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments