Header Ads

ហាហា!! បុរសម្នាក់ក្នុងចំណោមអ្នកទេសចរជាច្រើនបានដើរធ្លាក់ចូលរន្ធដៅមួយ​​ គ្រប់គ្នាគិតជាគាត់ស៊យ តែដឹងការពិតញាក់សាច់!

ចិន៖ អ្នកទេសចរមួយក្រុមក្នុងតំបន់ដាច់ស្រយាលមួយកន្លែងដែលស្ថិតនៅភាគខាងជើងប្រទេសចិន ពួកគាត់បានដើរកាត់ព្រៃមួយកន្លែងដែលតាមប្រវិត្តសាស្រ្តទីនោះគឺជាផ្នូរបុរាណតាំងពីសម័យរាជវង្សសុង។ ពេលកំពុងដើរលេងភ្លាមៗនោះចៃដន្យបុរសម្នាក់ក្នុងចំណោមអ្នកទេសចរទាំងអស់គាត់បានដើរធ្លាក់ចូលក្នុងរន្ធដៅមួយ ដែលពួកគេគិតជាវាជាផ្នូរបុរាណនោះហើយ។ អ្នកទេសចរទំាងអ្នកគ្នានំាគ្នាជីកកាយដីចេញដើម្បីជួយទាញបុរសម្នាក់នោះមកវិញ ហើយមានអ្នកខ្លះក៏សើចថាបុរសម្នាក់នោះពិតជាស៊យមែនព្រោះគេគ្រប់គ្នាដើរមិនអី អី តែគាត់ម្នាក់ដែលដើរធ្លាក់ចុះក្នុងផ្នូរបុរាណនោះ។

នៅពេលពួគេកាយដីចេញ មានមាត់ធំដែលអាចជួយទាញបុរសនោះឡើងមកលើបានហើយគ្រប់គ្នាបំរុងទាញគាត់មកលើវិញ តែភ្លាមៗនោះបុរសម្នាកនោះនិយាយថា៖ ” ឈប់ខ្ញុំដូចជាឃើញអ្វីម្យាងនៅក្នុងនេះ ” គាត់ក៏បានកាយដីមើលកែ្បរខ្លួនគាត់វាពិតណាគាត់បានរកឃើញរូបសំណាក់បុរាណជាច្រើននៅទីនោះ គាត់ក៏បានរូបចំលាក់ទំាងនោះយកមកខាងលើដីដែរ។

ពេលគាត់ឡើងមកខាងលើដីហើយ ពួកគេក៏បានទាក់ទាងទៅប៉ូលីស និង អ្នកជំនាញខាងប្រវត្តិសាស្រ្តក្នុងតំបន់នោះមកត្រួតពិន្យិតរូបសំណាក់បុរាណទាំងនោះ ឃើញថារូបសំណាក់នោះគឺជាវត្ថុបុរាណវប្បធម៌នៅក្នុងសម័យរាជវង្សសុង ពួកគេក៏ស្នើរសុំវត្ថុបុរាណទំាងនោះពីបុរសម្នាក់នៅដើម្បីយកទៅរក្សាទុក្ខ​។

ដោយសារតែអ្នកទេសចរម្នាក់នោះហើយទើបគេអាចរកឃើញវត្ថុបុរាណជាច្រើន ក្រោយមកខាងរដ្ឋាភិបាលក៏បានផ្តល់ប្រាក់រង្វាន់ជាច្រើនទៅអោយបរុសម្នាក់នោះ វាពិតជាសំណាងដល់អស្ចារ្យមែនព្រោះដំបូងឡើយគ្រប់គ្នាថាគាត់ជួបស៊យហើយដែលធ្លាក់ចុះក្នុងរន្ធដៅបែបនេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments