Header Ads

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង!! ក្រុមអ្នក​ពន្លត់​អគ្គិសភ័យបានបូមទឹកពីទន្លេសាបយកទៅពន្លត់ភ្លើង នៅសុខៗស្រាប់តែ…

ភ្ញាក់ផ្អើលគ្រប់គ្នា នៅសុខៗកម្លាំងនគរបាលខាងពន្លត់អគ្គិសភ័យ បានជួបហេតុការណ៍ដ៏ចម្លែកដែលពួកគាត់មិនធ្លាប់បានជួបប្រទះពីមុនមក។

ជាធម្មតាហើយអ្នកពន្លត់ភ្លើងជាអាជីពមួយដែលធ្វើការមិនគិតពេលវេលា គឺពេលបានទទួលដំណឹងថាមានហេតុការណ៍ភ្លើងឆេះនៅកន្លែងណាត្រូវតែចុះទៅជួយអន្តរាគមន៍ភ្លាមៗ ពន្លត់ឲ្យទាន់ពេលវេលា ក្រុមការងារពន្លត់អគ្គិសភ័យត្រូវបូមទឹកពីទន្លេសាបជាមុនដើម្បីទុកសម្រាប់ពន្លត់ភ្លើង។

ដោយហេតុការណ៍កើតឡើងនៅក្នុងប្រទេសកាណាដា ក្រោយពីអាជ្ញាធរបានទទួលដំណឹងមានហេតុការណ៍ភ្លើងឆេះ ពួកគាត់បានប្រមូលកម្លាំងគ្នាទៅបូមទឹកពីទន្លេសាបដើម្បីប្រើក្នុងការពន្លត់ភ្លើង ប៉ុន្ដែខណៈពេលដែលកំពុងបូម កម្រិតកម្លាំងទឹកបានថយចុះបន្ដិចម្ដងៗ។

ពួកគាត់បានទាញទុយយោទឹកមកមើល ស្រាប់តែប្រទះឃើញស្ទើរតែមិនជឿនឹងភ្នែក! គឺពួកគាត់បានឃើញ “ត្រីចំនួន១០ក្បាល” មកជាប់នឹងបំពង់បូម! ត្រីខ្លះមានចេញឈាមហូរ មើលទៅគួរឲ្យព្រឺក្បាលតែម្ដង។អាជ្ញាធរកគ្រវីក្បាលហួសចិត្តនឹងហេតុការណ៍ដែលកើតឡើង ព្រោះមិនធ្លាប់ជួបប្រទះពីមុនមកទេ យ៉ាងណាក៏ដោយពួកគាត់បានប្រញាប់ទៅជួយត្រីទាំងនោះដោយចាប់ព្រលែងទៅក្នុងទន្លេសាបវិញ ហើយធ្វើការបូមទឹកសារជាថ្មីម្ដងទៀត។

ប្រភព៖ khmernews123

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments