Header Ads

កំរបានឃើញណាស់!!! ព្រះអាទិត្យ រះចំទ្វារទី១៥ នៅប្រាសាទភ្នំរុង អតីតរាជធានីខ្មែរ នៅប្រទេសថៃ!!!

ប្រទេសថៃ៖ កាលពីថ្ងៃ១០ កញ្ញា ២០១៧ អ្នកលេងបណ្តាញសង្គមហ្វេសប៊ូក បាននាំគ្នាភ្ញាក់ផ្អើល និងស្ងើចសរសើរ ភាពស្រស់ស្អាត របស់ធម្មជាតិ តាមរយៈរូបភាព ដែលបានបង្ហោះ ដោយអ្នកលេងហ្វេសប៊ូកម្នាក់ ។

រូបភាពទាំងនោះ បានបង្ហាញពីបាតុភូត ពន្លឺព្រះអាទិត្យរះចំទ្វារទី១៥ នៃប្រាសាទភ្នំរុង ដែលស្ថិតនៅក្នុងស្រុកឆះលើម ព្រះកៀត ខេត្តបុរីរ៉ាំ ដែលជាអតីត ទឹកដីដើមកំណើតខ្មែរ ដោយហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៩ ខែកញ្ញា ២០១៧ កន្លងទៅថ្មីៗនេះ ។

គួរបញ្ជាក់ផងដែរថា ប្រាសាទភ្នំរុងនេះ ជាប្រាសាទដែលកសាងឡើង បែបសិល្បៈខ្មែរបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ប្រាសាទនេះ កសាងឡើងដើម្បីគោរព បូជាដល់សាសនាហិនឌូរ លទ្ធិសិវៈ ។

បើតាមការបកស្រាយ តាមបែបអបិយជំនឿ បានឲ្យដឹងថា ការដែលព្រះអាទិត្យនេះ រះចំទ្វារទី១៥នោះ គឺវាបានបង្ហាញពីសិរីសួស្តី ដល់ថ្ងៃថ្មីសំរាប់ការរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ជារៀងរាល់ឆ្នាំ បាតុភូតនេះ នឹងកើតឡើងចំនួន២ដង ក្នុងចន្លោះថ្ងៃទី៣-៥ ខែមេសា និងចន្លោះថ្ងៃទី៨-10 ខែកញ្ញា ជារៀងរាល់ឆ្នាំ ។

ហេតុការណ៍ខាងលើ បានធ្វើឲ្យមនុស្សជាច្រើន បានធ្វើដំណើរទៅទស្សនាដោយផ្ទាល់ និងថតយករូបភាពទុក យ៉ាងច្រើនកុះករ ៕

ប្រភព៖ kbn-live

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments