Header Ads

កំសត់ហួសថ្លែង!! ក្មេងប្រុសអាយុ៧ឆ្នាំ​ រើសអេតចាយលក់ដើម្បីចិញ្ចឹមឳពុក ព្រោះតែម្តាយចុះចោល...(អានបន្ត)

ចិន៖ ក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់បានធ្វើអោយអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណេតរំភើបចង់ស្រក់ទឹកភ្នែកនៅពេលដែលបានដឹងពីជីវិតទុរគតរបស់គេ។ក្រោយពេលពីម្តាយរបស់គេរត់ចោលឳពុកដែលពិការ ក្មេងប្រុសខាងលើគឺជាអ្នកទទួលខុសត្រូវទៅលើព្យាបាលនិងការថែទាំឳពុករបស់គេ ដូចជាការបញ្ចុកបាយជាដើម។

ហេតុការណ៏ខាងលើគឺបានកើតឡើងនៅក្នុងភូមិមួយនៅក្នុងខេត្តគួយចូវប្រទេសចិន ដែលម្តាយរបស់គេបានរត់ចុះចោលទុកអោយគេរស់នៅទាំងលំបាកជាមួយនឹងឳពុកពិកា។ រាល់ថ្ងៃប្អូនប្រុសពឹងផ្អែកទៅលើសំណល់អេតចាយ ដែលអាចរកបានប្រមាណជា 12800 រៀលតែប៉ុននោះសម្រាប់ផ្គត់ផ្គង់ថ្លៃថ្នាំ។

បើតាមប្រភពព័ត៌មានបានអោយដឹងថាបុរសដែលត្រូវជាប្តីវ័យ 37 មានឈ្មោះថា អ៊ូ តុងមីង ដែលលោកធ្លាប់គឺជាកម្មករសំណង់ដែលគាត់បានធ្លាក់ពីអាគារកម្ពស់ពីរជាន់កាលពីអំឡុងឆ្នាំ 2013 ដែលកាលនោះក្រុមគ្រួសារបានយកទៅពេទ្យ ដែរដែលគ្រូពេទ្យថាគាត់បានបាក់ឆ្អឹងជម្ងឺហើយនិងបាក់ឆ្អឹងខ្នង រហូតធ្វើអោយគាត់ធ្លាក់ខ្លួនពិកាឈឺគ្រាំគ្រារហូតមកដល់សព្វថ្ងៃនេះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments