Header Ads

គួរឲ្យអាណិតនាងណាស់!! ក្រោយរៀបការ ប្ដីវាយតប់ប្រពន្ធ ឪពុកម្ដាយក្មេកឈរញញឹម តែពេលអង្វរអោយត្រលប់ទៅវិញ នាងឆ្លើយថា….

នេះជារឿងរ៉ាវជីវិតជូចត់របស់ស្ត្រីម្នាក់ ហើយបញ្ហាបែបនេះជឿជាក់ថា ពិតជាមានកើតឡើងលើស្ត្រីមួយចំនួនក្នុងសង្គមដូចនាងដែរ ដោយនាងបានរៀបរាប់ថា ៖

និយាយចាប់ពីពេលដែលកន្លងទៅ ៥ឆ្នាំមុន ពេលនោះខ្ញុំទើបតែចប់មហាវិទ្យាល័យ ក៏មានគេណែនាំអោយស្គាល់ជាមួយស្វាមីរបស់ខ្ញុំ ហើយមិនយូរប៉ុន្មានយើងក៏សំរេចចិត្តរៀបការ។ដំបូងគ្រួសាររបស់ប្ដីខ្ញុំជាអ្នកមានស្ដុកស្ដម្ភ ព្រោះមុខជំនួញរបស់គេកំពុងតែរីកចំរើន ខ្ញុំបានគិតថានេះជាចំណុចនៃក្ដីសុខក្នុងជីវិតខ្ញុំហើយ តែពេលចូលដល់ក្នុងគ្រួសារទើបខ្ញុំបានដឹងយ៉ាងច្បាស់ថា នេះជាសុបិន្តអាក្រក់ដែលកំពុងតែចាប់ផ្ដើមក្នុងជីវិតខ្ញុំទៅវិញទេ។

ក្នុងខ្សែរភ្នែករបស់អ្នកក្រៅ ពួកគេប្រហែលជាច្រណែនខ្ញុំ តែមានតែខ្ញុំខ្លួនឯងទើបដឹងថាការពិតវាយ៉ាងម៉េច ។ប្ដីរបស់ខ្ញុំជាមនុស្សដែលមានគំនិតមិនអោយតំលៃស្ត្រី រីឯម្ដាយនិងឪពុកក្មេកជាមនុស្សមានគំនិតបុរាណកាន់ជើងកូនខ្លួនឯង ម្ល៉ោះហើយការងារក្នុងផ្ទះត្រូវធ្លាក់លើខ្ញុំម្នាក់ឯងជាអ្នករ៉ាប់រង ។ដោយសារតែពួកគាត់អោយតំលៃតែលើកូនប្រុស ពួកគាត់ចង់អោយខ្ញុំបង្កើតកូនប្រុស តែកូនទីមួយរបស់ខ្ញុំបែរជាកូនស្រី ជាមូលហេតុដែលខ្ញុំត្រូវគាត់ជេរស្ដីជាប្រចាំ ខណៈនោះខ្ញុំពិតជាចង់លែងលះខ្លាំងណាស់ តែពេលមើលមុខកូនស្រីពេលណា អាណិតខ្លាចកូនក្លាយជាកូនកំព្រារ គ្មានឪពុកនឹងគេ។

ក្រោយៗមករបររកស៊ីក៏មានបញ្ហា ប្ដីរបស់ខ្ញុំមួយថ្ងៃៗ ក្រៅពីចេញទៅផឹក គឺគេទៅលេងបៀ ត្រលប់មកផ្ទះយប់ជ្រៅ រួចរអ៊ូថាខ្ញុំមិនដែលជួយធ្វើការ ហើយរឿងដែលខ្ញុំទ្រាំលែងបានគឺ គេលួចទៅមានប្រព្ធចុង និងយកលុយមួយចំនួនធំទៅអោយស្រីនោះ ទាំងដែលការរកស៊ីកំពុងតែជួបបញ្ហា ក៏មិនគិតខិតខំស្ដារឡើងវិញ ការរកស៊ីក៏កាន់តែយ៉ាប់ឡើងៗ។ ម្ដាយឪពុកក្មេកដឹងរឿងរកស៊ីធ្លាក់ចុះ បានតែរអ៊ូនៅផ្ទះមិនឈប់ មានម្ដងនោះក្នុងរដូវក្ដៅក្នុងផ្ទះក្ដៅខ្លាំង ខ្ញុំក៏បើកម៉ាស៊ីនត្រជាក់អោយកូនតូចរបស់ខ្ញុំ ម្ដាយក្មេកមកជេរភ្លាមថា កូនប្រុសរបស់គាត់កំពុងតែមានបញ្ហារឿងលុយ ជាប្រពន្ធម៉េចក៏មិនចេះជួយសន្សំសំចៃ ខ្ញុំមិនបាននៅស្ងៀមទេប្រកែកទៅម្ដាយក្មេកវិញថា កូនប្រុសម៉ែមួយថ្ងៃៗ យកលុយទៅអោយស្រីអស់ប៉ុន្មាន ខ្ញុំបើកម៉ាស៊ីនត្រជាក់អោយកូនតូចសោះធ្វើដូចជាចង់ស្លាប់ ។ប្រកែកគ្នាចប់ភ្លាមគាត់ទូរស័ព្ទទៅប្រាប់កូនប្រុសរបស់គាត់ភ្លាម ពេលគេមកដល់ផ្ទះមិនសួរនាំ ក៏វាយតប់ខ្ញុំ ឯម្ដាយឪពុកក្មេកនាំគ្នាឈរញញឹមនៅមាត់ទ្វារ ។

បន្ទាប់ពីប្ដីវាយធ្វើបាបខ្ញុំបែបនេះហើយ ខ្ញុំសំរេចចិត្តលែងលះ ក្រោយលែងមិនបានប៉ុន្មានគេក៏រៀបការជាមួយប្រពន្ធចុងរបស់គេ ជាបន្តបន្ទាប់ការរកស៊ីគេក៏រលាយអស់ ផ្ទះក៏ត្រូវប្រពន្ធក្រោយបោកយកបាត់ ។

ម្ដាយរបស់គេបានទូរស័ព្ទមកខ្ញុំ សុំអង្វរអោយខ្ញុំត្រលប់ជាគ្នាជាមួយកូនប្រុសគាត់វិញ ហើយគាត់ថាគាត់នឹកចៅស្រីណាស់ ខ្ញុំតបទៅវិញថា នេះមិនមែនជាចៅរបស់អ៊ំទេ វាបានប្ដូរនាមត្រកូលហើយ ហើយកូនខ្ញុំក៏គ្មានឪបែបនឹងដែរ កាន់តែមិនបាច់និយាយពីតាយាយទៀត អ៊ំទៅអង្វរស្រីនោះទៅក្រែងគេព្រមមានកូនប្រុសអោយម្នាក់ និយាយចប់ខ្ញុំសើចចំអក បន្ទាប់ពីនោះខ្ញុំបានប្ដូរលេខទូរស័ព្ទ ដើម្បីកាតផ្ដាច់មិនអោយពួកគេទាក់ទងមកតទៅទៀត។

ប្រភព៖ khmernews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments