Header Ads

មានការផ្ញាក់ផ្អើលយ៉ាងខ្លាំង!! កសិករម្នាក់ដាក់អន្ទាក់កណ្តុរជាប់សត្វចម្លែក គេជឿថាជាមនុស្សក្រៅភព (មានវីដេអូ)

មានការភ្ញាក់ផ្អើលមួយកើតឡើង ក្រោយពីកសិករជនជាតិ ម៉ិចស៊ីចកូ ម្នាក់បានប្រគល់សត្វចំឡែកមួយក្បាលដែលជាប់អន្ទាក់កណ្តុរ របស់គាត់ ដែលទុកបង្កប់នៅក្នុងចំការពោតក្បែរផ្ទះ។ បើពិនិត្យតាមរូបរាងរបស់សត្វចំឡែកនេះ វាមើលទៅមានលក្ខណៈជាសត្វល្មូនពាក់កណ្តាល និង ស្រដៀងនឹងមនុស្សពាក់កណ្តាល។

នាពេលដែលកសិករខាងលើ បានទៅចំការពោតរបស់គាត់ដូចសព្វដង ស្រាប់តែគាត់ប្រទះឃើញមានអ្វីមួយកំពុងតែជាប់គាំងនៅនឹងអន្ទាក់កណ្តុររបស់គាត់។

ដំបូងគាត់ស្មានតែជាសត្វកណ្តុរ តែដល់ពេលមកមើលជិត ស្រាប់តែឃើញសត្វដ៏ចំឡែកមួយនេះ។ ដោយមានការភ័យខ្លាចថា សត្វនេះអាចនឹងវាយប្រហារគាត់ ព្រោះថាវាសំញាញធ្មេញរកខាំគាត់ ហេតុនេះកសិករម្នាក់នេះក៏បានយកសត្វចំឡែកដែលជាប់នឹងអន្ទាក់នេះ ទៅទម្លាក់ក្នុងទឹករហូតដល់វាស្លាប់បាត់ទៅ។ ក្រោយមកគាត់បានយកសាកសពវាទៅទុកក្នុងទូរទឹកកក ហើយបន្ទាប់មករាយការណ៏ជូន ភ្នាក់ងារសារព៌តមានម៉ិចស៊ីចកូ ហើយក្រោយមកអ្នកវិទ្យាសាស្រ្តក៏បាន យកសាកសពនេះទៅសិក្សាពិសោធន៏មើលផងដែរ។

កសិកររូបនេះ បានបញ្ជាក់ថា ខណៈដែលគាត់ទៅដល់ហើយឃើញសត្វចំឡែកមួយក្បាលនេះជាប់អន្ទាក់នោះ គាត់បានឃើញសត្វដូចគ្នានេះ មួយក្បាលទៀត ដែលបានរត់គេចបាត់ក្រោយពីឃើញគាត់ទៅដល់។ ក្រោយពីការសិក្សាពិសោធន៏មើលហើយ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ដូចគ្នាថា ប្រភេទហ្សេនឈាមរបស់សត្វនេះមិនមានឡើយនៅលើភពផែនដី ហើយរចនាសម្ព័ន្ធនៃអាតូមគ្រាប់ឈាមរបស់វា មានលក្ខណៈជាល្មូនពាក់កណ្តាល និង ជាមនុស្សពាក់កណ្តាល។ ដោយតាមពិនិត្យមើល ទំរង់ខួរក្បាលរបស់វា អ្នកវិទ្យាសាស្រ្ត ហ៊ានអះអាងថា វាជាអំបូរសត្វដែលមានភាពវ័យឆ្លាតណាស់ ដោយសារតែខួរក្បាលរបស់វាធំប៉ុនខ្លួនវាឯណោះ។ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ postkomsan

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments