Header Ads

ហាហា!! ចូលកោសជប់មួយភ្លែតអស់ជិត២០០ដុល្លា មិនអស់ចិត្តដាក់លុយទៅម្ដងទៀត ស្រាប់តែ…

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១១ និង៣០យប់​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលកើតឡើងស្ថិត​តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង​ជិត និង​ស្តុ​ប​លូរ​ប្រាំ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មុនពេល​កើតហេតុបុរសម្នាក់ឈ្មោះ ប៉ិន​ម៉ៅ អាយុ២៧ឆ្នាំ មុខរបរ​មេការ​បន្ទ​ប់​ជួល​ស្នាក់នៅ​ក្នុងភូមិ​ដំណាក់​ធំ​ពី​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​បានមក​ម៉ាស្សា នៅ «ហេង ហេង កោសជប់ ម៉ាស្សា» ដោយបាន​ភ្ជួរ​ខោ​នឹង​ជ​ញ្ចាំ​ង ដោយ​មិនបាន​ដឹងថា គេ​ដូរ​លុយ​ក្លែងក្លាយ​នោះទេ លុះ​ត្រឡប់ទៅផ្ទះ​វិញ ទើប​ដឹងថា ត្រូវគេ​ដូរ​លុយ​ក្លែងក្លាយ ដោយមាន​ការសង្ស័យ​លើ​កន្លែង​ម៉ាស្សា​ខាងលើ រូបគាត់​ក៏បាន​ដាក់​លុយ​ពិ​តទៅ​ម្តងទៀត ក៏ត្រូវ​អ្នក​ម៉ាស្សា​ដូរ​ទៀត ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ត្រូវ​អ្នកយាម​កាង​នៅ​ទីនោះ​បម្រុង​ព្រួត​វាយ​គាត់​ថែមទៀត។ ចំនួនលុយ​ដែល​បាត់បង់​​ជិត200$។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដើម្បី​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​ធ្វើការ​បោសសម្អាត​កន្លែង​ម៉ាស្សា​ខិលខូច៕

ប្រភព​៖ biz-khmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments