Header Ads

ពិតជាល្អណាស់!! សូមចូលរួមត្រេកអរដល់កុមារ ធឿន បូរី មានទឹកដមសម្លេងពិសេស ទទួលអាហារូបករណ៍ ១០០% ពីសាលា ប៊ែលធី

កុមារាឈ្មោះ ធឿន បូរី ដែលបានបកស្រាយបទចម្រៀងដូចជាបទ “បាត់ដំបងបណ្តូលចិត្ត”, “ស្ទឹងសែនប៉ារីស”, “លាបាត់ដំបង” ធ្វើឲ្យកក្រើក ដោយមានការចែកចាយពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងច្រើន។ រហូតដល់មានការអញ្ជើញកុមារាខាងលើឡើងមកសម្តែងនៅតាមកញ្ជក់ទូរទស្សន៍នានា ថែមទៀតផង។

ជាក់ស្តែងថ្មីៗនេះក្មេងប្រុសខាងលើត្រូវបានឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានផ្តល់អាហារូបករណ៍ ១០០%។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Phorn Sophal បានឲ្យដឹងថា៖ សូមអបអរសារទរ ក្មួយប្រុស ធឿន បូរី ខណះឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានផ្តល់អាហារូបករណ៍ ១០០% ជូនដល់ក្មួយប្រុស ធឿន បូរី ដែលជាកុមារ មានទឹកដមសម្លេងពិសេស តាំងពីកំណើត ឲ្យមកបន្តការសិក្សាទាំងថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេស នៅសាលា ប៊ែលធី អន្តរជាតិ រហូតដល់ចប់កម្មវិធីសិក្សា៕

ប្រភព៖ komsannews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments