Header Ads

គួរឲ្យស្ងប់ស្ងែងណាស់! ថៅកែហាងលក់គុយទាវបានជួយរកចិញ្ចៀនភ្ជាប់ពាក្យដែលមានតម្លៃ៤៥០០ដុល្លារ!រួចម្ចាស់ចិញ្ចៀនបានធ្វើរឿងដ៏អស្ចារ្យពុំនឹកស្មាន!

បុរសម្នាក់ដែលមកពីខេត្តក្វាងចូវដែលគាត់មានឈ្មោះថាវ៉ាងបានធ្វើដំណើរទៅកាន់ខេត្តចុងគីងកាលពីថ្ងៃអាទិត្យដើម្បីស្នើសុំមិត្តស្រីគាត់រៀបការ។នៅពេលនោះដែរគាត់បានចូលហូបគុយទាវក្នុងហាងមួយរួចក៏ភ្លេចចិញ្ចៀនពេជ្រទំហំ 3 ការ៉ាត់ដែលមានតម្លៃជាង 300.000 យន់ (44.900 ដុល្លារអាមេរិក) នៅក្នុងហោបៅគាត់។

ជាសំណាងល្អអ្នកស្រុកម្នាក់បានប្រទះកាបូបនោះនឹងយកទៅប្រគល់ទៅឱ្យអ្នកគ្រប់គ្រងហាងលក់គុយទាវ។ បន្ទាប់មកថៅកែហាងបានប្រគល់កាបូបនោះទៅអោយលោលវ៉ាង ដោយក្នុងកាបូបនោះគ្មានបាត់របស់របរផ្សេងៗទ្បើយ រួចមកគាត់ក៏បានយកចិញ្ចៀនសុំក្តីស្រទ្បាញ់នឹងរៀបការជាមួយមិត្តស្រី។ដើម្បីជាការតបស្នងដល់ថៅកែហាងលក់គុយទាវ លោកវ៉ាងបានធ្វើការប៉ាវគុយទាវចំនួន ៥ ពាន់ចានដល់អ្នកភូមិក្បែរហាងគុយទាវពិសារជុំគ្នាដើម្បីអបអរសាទរទាំងអស់គ្នា។

លោកវ៉ាងបាននិយាយថាទីនេះមានស្ត្រីដែលខ្ញុំស្រឡាញ់និងមនុស្សល្អ ៗ ជាច្រើន ។ ខ្ញុំមានអារម្មណ៍ថាមានកិត្តិយសនិងសប្បាយរីករាយជាទីបំផុត ។ភ្លាមៗនោះអ្នកស្រុកបានរៀបចំតំរង់ជួរយ៉ាងវែងមួយដែលមានប្រវែង 100 ម៉ែត្រនៅខាងក្រៅហាងនៅទីប្រជុំជន Chongqing សម្រាប់ទទួលយកគុយទាវម្នាក់មួយចាន។

ប្រភព៖ postkomsan

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments