Header Ads

អស់ស្ទះ!! អ្នកអភិរ័ក្សសត្វព្រៃម្នាក់ស្ទើតែបាត់បង់ជីវិតដោយសារតែច្បាស់ពេកថាជារូងសត្វខ្លាឃ្មុំ តែពេលដឹងការពិតញាក់សាច់…

ពេលថ្មីៗនេះមានអ្នកអភិរ័ក្សសត្វព្រៃម្នាក់ដែលបានចូលមកព្រៃជ្រៅដើម្បីស្វែងរកខ្លាឃ្មុំមួយក្បាលដែលបានបាត់ខ្លួនជាយូរមកហើយ ប៉ុន្តែក្នុងព្រៃជ្រៅនេះពោរពេញដោយសត្វកាចសាហាវជាច្រើនប្រភេទដែលកម្រមានអ្នកដែលហ៊ានចូលមកណាស់ក្រៅពីអ្នកដែលមានជំនាញត្រឹមត្រូវ។ លុះពេលគាត់បានចូលមកដល់ចំនុចមួយស្រាប់តែប្រទះឃើញរូងមួយដ៏ធំដែលតាមបទពិសោធន៏របស់គាត់ គឺគាត់បានគិតថាជារូងសត្វខ្លាឃ្មុំដែលបានបាត់ខ្លួនហើយមើលទៅ។ ហើយគាត់ក៏បានចូលទៅមើលនឹងបានវ៉ាស់ពីទំហំដូចរូបខាងក្រោមដែរ។ ប៉ុន្តែក្នុងរូងនោះពុំបានប្រទះឃើញសត្វខ្លាឃ្មុំឡើយដោយគិតថាប្រហែលវាទៅរកចំណីបាត់ហើយ។

តាមប្រភពបានបន្តថា លុះស្អែកឡើងគាត់ក៏បានមកម្តងទៀតស្រាប់តែឆ្កែចចកចេញមក មិនមែនខ្លាឃ្មុំឡើយ ពេលនេះគាត់ប៉ះតែត្រូវឆ្កែចចកហែកស៊ីទៅហើយ តែសំណាងណាស់ដែលគាត់ជាអ្នកអភិរ័ក្សសត្វព្រៃម្នាក់ដ៏មានជំនាញក្នុងការការពារខ្លួន ដោយគាត់បានយកឈើមួយទៅទប់ និងវ៉ៃ ក្រោយមួយសន្ទុះក្រោយគាត់បានបណ្តេញឆ្កែចចកចេញ តែគាត់ក៏បានត្រូវរបួសជាទំងន់ផងដែរ តែនេះចាត់ទុកថាជាសំណាងរបស់គាត់ហើយដែលមិនត្រូវឆ្កែចចកហែកស៊ីគាត់៕

ប្រភព៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments