Header Ads

គ្រោះថ្នាក់ណាស់!! មើលដំបូងស្មានតែជាប៊ិចធម្មតា តាមពិតជាកាំភ្លើងសោះ...

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសងែ្ក ល្បាតបានឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្តែង ពីបទកាន់កាប់អាវុធគា្មនកាអនុញ្ញាត្ត (អាវុធកែឆែ្ន) នៅផ្លូវរថភើ្លង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ ទួលសងែ្ក រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ លី គឹមលៀង ភេទប្រុស អាយុ៣២ ឆ្នាំ មានទីលំនៅផ្ទះលេខ១៨១ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឧដួនពេញ ក្រុងភ្នំពេញ មុខរបរជាងភើ្លង។

សំភារៈដកហូតរួមមានអាវុធកែឆៃ្ន ចំនួន០១គ្រាប់ គ្រាប់កាំភ្លើង០១គ្រាប់ និងម៉ូតូ ០១គ្រឿងម៉ាក ស្គុបពី ពណ៍ទឺកសមុទ្រលាយស ពាក់សា្លកលេខ ភំ្នពេញ 1AB-6712។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះសំដៅទៅចំនុចផ្លូវរថភ្លើង ក្រុម១ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញសមតិ្ថកិច្ចត្រួតពិនិត្យក៍បានរកឃើញអាវុធកែច្នៃចំនួន០១ដើមនៅក្នុងអាវរបស់ជនសង្ស័យនឹងគ្រាប់ចំនួន១គ្រាប់ បន្ទាប់មកកម្លាំងល្បាតខណ្ឌប៉ុស្តិ៍នាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍ទួលសង្កែ ដើម្បីសាកសួរ។

ចំពោះមុខផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចម្លើយ ស្រាយជ្រាវរកបក្សពួក និងបទល្មើសកន្លងមក កសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅមាននិតីវិធី៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments