Header Ads

ព្រឺឆ្អឹងខ្នង!! អ្នកទេសចរណ៍មួយក្រុមដើរលេងក្នុងព្រៃ ស្រាប់តែជួបរឿងរន្ធត់ស្ទើរលស់ព្រលឹងស្លាប់

ថ្មីៗនេះមានទេសចរណ៍មួយក្រុមបាននាំគ្នាធ្វើដំណើរផ្សងព្រេងក្នុងព្រៃ ស្រាប់តែភ្លាមៗនោះពួកគេឃើញអ្វីប្លែកៗ ពួកគេក៏បានដើរទៅក្បែរ ទីបំផុតគេបានឃើញរូបរាងមនុស្សអត់ក្បាលជាច្រើនឈរនៅនឹងកន្លែង និងមានខ្លះទៀតមានសភាពដូចជាខ្មោច Zoombie។

រំពេចនោះពួកគេក៏បាននាំគ្នារត់យ៉ាងតក់ស្លុត និងមានអ្នកខ្លះភ័យរហូតដល់និយាយសឹងតែមិនចង់ចេញ។ ពួកគេបានយកដំណឹងនេះទៅប្រាប់ដល់អាជ្ញាធរ និងអ្នកភូមិផ្សេងៗតែអ្វីដែលគេទទួលការបកស្រាយមកវិញគឺហួសចិត្ត គួរអោយចង់សើច។

តាមពិតទាំងអស់នេះគឺជាស្នាដៃចម្លាក់របស់វិចិត្រករជប៉ុនម្នាក់ឈ្មោះ Nagato Iwasaki ដែលបានតុបតែឬសឈើ និងផ្នែកខ្លះនៃដើមឈើទៅជាចម្លាក់ដែលគួរអោយភ័យខ្លាច ដើម្បីបន្លាចដល់អ្នកដំណើរដែលឆ្លងកាត់ព្រៃនេះ។ ប៉ុន្តែពុំមានការហាមឃាត់ ឬក៏បំផ្លាញរូបនោះចោលដែរ អាជ្ញាធរបានគិតថានេះគឺជាការទាក់ទាញមួយផងដែរ។

លោកអ្នកសាកគិតថាប្រសិនបើជាលោកអ្នកបានដើរទៅជួបដោយចៃដន្យ ហើយពេលនោះអ្នកបាននៅឈរនៅក្បែររូបនេះបាត់ទៅហើយនោះ តើលោកអ្នកមានអារម្មណ៍យ៉ាងណា? ហើយត្រូវធ្វើដូចម្ដេច?

ប្រភព៖ searchingplaces

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments