Header Ads

ពិតជាកំសត់ណាស់!! ម្ដាយស្លាប់១០ឆ្នាំ កូនចេះតែបង្ខំឪពុកឲ្យយកប្រពន្ធថ្មី ពេលឃើញរបស់មួយក្នុងកាបូបរបស់គាត់ ទើបការពិតត្រូវលាតត្រដាងចេញមក ធ្វើអោយទឹកភ្នែកហូរទំាងមិនដឹងខ្លួន

ថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់ក្មេងស្រីម្នាក់ ដែលនាងបាន​សរសេររៀបរាប់រឿងរ៉ាវ របស់ឪពុករបស់នាងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន។

ដំបូងឡើយខ្ញុំនឹងក្រុមគ្រួសាររបស់ខ្ញុំ រស់នៅយ៉ាងមានសេចក្តីសុខ សុភមង្គល ព្រោះតែ ប៉ានឹងម៉ាក់របស់ខ្ញុំបានផ្តល់ភាពកក់ក្តៅដល់រូបខ្ញុំ និងប្អូនបរស់ខ្ញុំស្មើៗគ្នា។ប៉ន្តែសេចក្តីសុខស្រាប់​តែរលាយបាត់តែមួយប្រព្រិចភ្នែក ក្រោយម្តាយរបស់ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៏ដល់អាក្រក់​មួួយ បានឆក់ យកអាយុជីវិតរបស់គាត់។

ខ្ញុំ ប្អូន ព្រមទំាងប៉ា មានអារម្មណ៏ស្តាយស្រណោះអនុវស្សរីយ៏ដែលពួកយើងធ្លាប់រស់​នៅជាមួួយគ្នា។ប៉ុន្តែពេលវេលាកន្លងផុតទៅអស់រយះពេលជិត ១០ឆ្នំាហើយ ដែលឪពុករបស់ខ្ញុំ បានមើលថែរក្សាពួកខ្ញុំ អោយរស់នៅមានសេចក្តីសុខដូចពេលម៉ាក់នៅរស់។

ប៉ាគាត់តែងតែចំណាយពេលវេលា ជាមួយពួកខ្ញុំ ទោះបីជាគាត់មិនមែនជាម្តាយប៉ន្តែពពួកយើង​ចាត់ទុកគាត់ជាមនុស្សប្រុសអស្ចារ្យណាស់ព្រោះគាត់ជាអ្នករក​ប្រាក់​ចិញ្ចឹម និង​មើល​ថែ​កូន​ទាំង ៣នាក់​តែ​ម្នាក់ឯង។ដោយសារតែពពួកធំៗអស់ហើយ ពពួកខ្ញុំបានបង្ខំឪពុកឲ្យយកប្រពន្ធថ្មី ប៉ន្តែគាត់តែងតែបដិសេធហើយញញ្ញឹមបែបលេងសើច.....

ថ្ងៃមួយខ្ញុំបានចូលទៅសំអាតក្នុងបន្ទប់របស់គាត់ ខ្ញុំបានឃើញកាបូបមួួយដែលម្តាយ​របស់ខ្ញុំបានទិញអោយគាត់​កាល ១០ឆ្នំាមុន ខ្ញុំមិននឹកស្មានថាប៉ានូវរក្សាកាបូបនេះទុកទេ ខ្ញុំក៏ដាច់ចិត្តបើកកាបូបនោះមើល ស្រាប់តែឃើញ​រូបថតរបស់ម៉ាក់កាលពី១០ ឆ្នំាក្នុងកាបូប ភ្លាមនោះខ្ញុំរំភើបខ្លំាងណាស់ហើយទឹកភ្នែកហូរចុះទំាងមិនដឹងខ្លួន

ពេលនេះទើបខ្ញុំបានដឹងថាឪពុកមិនយកប្រពន្ធថ្មីដោយសារតែគាត់មានអារម្មណ៏នឹកម៉ាក់រហូតមក.... នេះហើយជាអារម្មណ៏ស្នេហាពិតរបស់គាត់មានចំពោះម៉ាក់..

រូបនៅខាងលើជារូបតំណាង...

បន្ទាប់ពីអានរឿងនេះតើបងប្អូនមានអារម្មណ៏យ៉ាងម៉េចដែល?

ប្រភព៖​ cambodiapluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments