Header Ads

តោះចូលមើលគូរស្នេហ៍តារាល្បីៗ!! ពិតដែររឺទេ? គេថាប្តីប្រពន្ធអ្នកសិល្បះតែងតែស្រឡាញ់គ្នាមិនបានយូហើយគង់តែ……

ក្នុងសង្គមសិល្បះអីលូវនេះមិនថានៅខ្មែរឬបរទេស ភាគច្រើនឃើញថាគូរស្នេហ៍ដែលមានភាគគីណាមួួយជាអ្នកសិល្បះ​នោះ​ស្នេហារបស់ពួកគេងាយនឹងបែកបាក់ណាស់មិនដែលចេះស្រឡាញ់បានយូរ។​

តើអ្នកគាំទ្រទេដែលគេថាប្តីប្រពន្ធអ្នកសិល្បះតែងតែស្រឡាញ់គ្នាមិនបានយូនោះ?

អញ្ចឹងសាកក្រលេចមើលគូស្វាមីភរិយាតារាល្បីៗរបស់ខ្មែរយើងទាំង៧គូនេះ​ម្តងមើល ដែលតែងបង្ហាញភាព​ផ្អែមល្ហែម​ធ្វើឲ្យ​អ្នកគាំ​ទ្រច្រណែន៖

១.គូស្នេហ៏លោក ព្រាប សុវត្ថិនិងភរិយា

កំពូលតារាចម្រៀងរបស់ផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ មិនធ្លាប់រងរឿងអាស្រូវណា មួយ ពាក់ព័ន្ធនឹងគ្រួសារ ទាំងដែលស្នេហានិងការងារលោក គ្រប់គ្នាតែងយកគាត់ជាគំរូដើម្បីយកត្រាប់តាមជានិច្ច។

២.គូស្នេហ៏អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា

ស្នេហារវាងប្ដីប្រពន្ធមូយគូនេះ មិនក្រោម១០ឆ្នាំទេ ប៉ុន្ដែទំនាក់ទំនងស្នេហាអ្នកទាំងពីរគ្មានការផ្លាស់ប្ដូរបន្តិច សោះឡើយហើយកាន់តែផ្អែមល្ហែមជាងមុនទៅទៀត។

៣.គូស្នេហ៏អ្នកនាង យក់ ថិតរដ្ឋា

តារាប្រុសស្រីមួយគូនេះតែងតែ បង្ហាញភាពស្និទ្ធស្នាលរវាងគ្នាជានិច្ច បើទោះបីជាស្វាមី អ្នកនាង មានការងាររស៊ីច្រើនក្នុងដៃក្ដី មកទាល់ពេលនេះពួកគេក៏បានបន្សល់កូនប្រុសដល់ទៅ ២រូបជាចំណងដៃស្នេហ៍ផងដែរ។​

៤.គូស្នេហ៏ប្ដីប្រពន្ធ លោក ឆាយ វិរៈ យុទ្ធ

តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ បានបញ្ចាប់ជីវិតនៅលីវនេះកាលពីប៉ុន្មានខែមុន សេចក្ដីស្រលាញ់របស់លោកជូនទៅ ភរិយាពិតជាផ្អែមល្ហែមខ្លាំងពិតមែន។​

៥.ប្ដីប្រពន្ធអ្នកនាង គង់ សុជាតិ

ទាំងពីរអ្នកនេះ សុទ្ធសឹងតែជាអ្នកសិល្បៈ ដូច្នេះម្នាក់ៗហាក់មានភារៈកិច្ចច្រើនរាប់មិនអស់ យ៉ាងណាមិញប្ដីប្រពន្ធមួយគូនេះ នៅតែមានភាពផ្អែមល្ហែម បើទោះអ្នកនាងគង់សុជាតិមានអាយុច្រើនជាងស្វាមីក៍ដោយ​ ពេលនេះពួកគាត់បានចំនងដៃកូនស្រីមួយដ៍ស្រស់ស្អាត។​

៦.គូស្នេហ៏គូស្វាមីលោក ជា វណ្ណារិទ្ធ

ពិធីករសង្ហាលោក ជា វណ្ណារិទ្ធ កាន់តែពិសេសប្ដីគំរូរូបនេះតែងតែផ្ដល់ភាពកក់ក្ដៅជូនភរិយា​នឹងកូនហើយប្រពន្ធលោកកំពុងពពោះកូនទី២ទៀតផង។

៧.គូស្វាមីភរិយា លោក កែវ វាសនា

ទោះបីទើបរៀបការថ្មីៗក្ដី តែតារាប្រុសមិនដែលទៅណាឆ្ងាយពីភរិយារូបស្រស់នេះឡើយ​ទាំងដែលកូនទី១​មិនទាន់​ចេះដើរផង​លោក និងភរិយាបានសម្រេចយកកូនទី២មួយទៀតផង។

ប្រភព៖ khshare24

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments