Header Ads

តារាចម្រៀង លោក ដួងវីរៈសិទ្ធ ជូបទុក្ខធំ ខណះពេលដែលគាត់ច្រៀងនៅអាមេរិក...

តារាចម្រៀងប្រុសសំនៀងស្រទន់ មុខមានមុខស្នេហ៍ លោក ដួង វីរៈសិទ្ធដែលកំពុងមានប្រជាប្រិយដែលមានវត្តមានស្ថិតនៅលើទឹកដីប្រទេសមហាអំណាច ដើម្បីកំដរភាពសប្បាយក្អាកក្អាយរបស់បងប្អូនខ្មែរនៅទោះ ។ បែរជាមានគ្រោះស៊យគ្រួសារជួបប្រទេសកំណើត។ តាមគម្រោង តារាចម្រៀងរបស់ផលិកម្មហង្សមាស និងជាម្ចាស់I am the Singer Cambodia លោក ដួង វីរៈសិទ្ធ ត្រូវច្រៀងរាំកំដរការសប្បាយរបស់ប្អូនខ្មែរនៅតាមរដ្ឋនានានៅប្រទេសអាមេរិករយៈពេលចំនួន៣ខែរ ដើម្បីចូលរូមអបអរសាទរក្នុងឱកាសពិធីខួបគំរប់១ឆ្នាំ នៃការបង្កើតសារមន្ទីរ «មរតកខ្មែរ» ។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនឹងក្តីក្តុកក្តូលចំពោះតារាចម្រៀងម្ចាស់ពានI am the Singer Cambodia ទាំងវ័យក៏នៅក្មេងខ្ចី លោក ដួង វីរៈសិទ្ធ បានបង្ហោះពីទឹកដីអាមេរិកក្នុងគណនីហ្វេសប៊ុក ដែលបង្ហាញឲ្យដឹងថា ពេលនេះ លោកកំពុងមាន ទុក្ខធំ ។ ក្នុងសារលោកបានសរសេរថា « លោកយាយ ធំរបស់ខ្ញុំ ទទួលមរណភាពហើយ»។

ក្នុងសារដដែលលោកបន្តថា«ចៅនៅ អាមេរិក ឆ្ងាយសែនឆ្ងាយមិនអាចទៅចូលរួមធ្វើបុណ្យជាមួយក្រុមគ្រួសារបានទេ សូមឲ្យលោកយាយធំរបស់ខ្ញុំឈ្មោះ ឆឹង សារិន ហៅយាយប៊ី អាយុ៩៣ទៅកាន់ឋានសួគ៌»។ លោកបន្តថា «គាត់ត្រូវ ជាបងស្រីបង្កើតរបស់យាយខ្ញុំ ដែលបានចែកឋានទៅកាលពី២ ឆ្នាំមុន តែលោកយាយ កុំបារម្ភអីចៅ និងបងប្អូនបីនាក់ និងធ្វើតាមអ្វីដែលចៅធ្លាប់សន្យាថារូបលោកយាយ មួយកុំបារម្ភចៅមិនទុកយាយចោលទេ…ក្រុមគ្រួសារនិងរៀបចំធ្វើបុណ្យឲ្យលោកយាយ…តាមលោកយាយផ្តាំ..ទោះជាលោកយាយអត់ផ្តាំក៏ត្រូវតែធ្វើដែរព្រោះនេះជាតួនាទីរបស់ចៅប្រុស ពេលដែលលោកយាយមេម៉ាយម្នាក់ឯង»។

ប្រភព៖ worldamazingvdo

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments