Header Ads

ទប់ទឹកភ្នែកមិនបានទេ!! ធុញនឹងម្តាយខលមកសួរតែពាក្យដដែលៗខ្ចិលទទួល ដល់ព្រឹកឡើងមីងខលមកប្រាប់ថាម្តាយនាង…

ប្រទេសថៃ៖ កាលពីថ្ងៃទី១២គឺជាថ្ងៃនៃសេក្តីស្រលាញ់របស់ម៉ែកូនៗទាំងអស់មិនថានៅជិតឬនៅឆ្ងាយតែងតែធ្វើការនឹករលឹកអំពីភាពកត្តញូជូនម្តាយ ដូចជាធ្វើម្ហូបឆ្ងាញ់ៗជូនគាត់នឹងយកលុយកាក់ជូនជាដើម។ តែកូនខ្លះមិនបានសងគុណហើយថែមទាំងធ្វើអោយគាត់ពិបាកចិត្តទៀត នាំរឿងមិនល្អទៅជូនអោយអ្នកដែលបានផ្តល់កំណើត ដូចហេតុការណ៏នេះជាដើមធ្វើអោយកូនស្រីម្នាក់នេះមានវិប្បដិសារីអស់មួយជីវិត នាងបានសរសេរសារមួស្តីអំពីរឿងរបស់នាងដាស់តឿនដល់កូនៗទាំងឡាយថា…

ខ្ញុំឈ្មោះ ណាម ពីនាក់ម៉ាក់ជាអ្នកនៅខេត្តណាខនសាវ៉ាត់ ប៉ារបស់ណាមបានស្លាប់តាំងតែពីណាមនៅក្មេងៗម៉ាក់ខិតខំចិញ្ចឹមបីបាច់ ណាមនាំបញ្ចូនអោយទៅរៀនពីថ្នាក់មួយដល់ថ្នាក់មួយរហូតគាត់បញ្ចូនខ្ញុំទៅរៀនមហាវិទ្យាល័យនៅឯក្រុងបាំងកក ខ្ញុំរៀនផងធ្វើការផង ជារាងរាល់ថ្ងៃម៉ាក់តែងតែខលមកសួរសុខទុក្ខញុំបាននៅ? កំពុងធ្វើអី? ថែខ្លួនផង! ម៉ាក់នឹកកូន ខ្ញុំស្តាប់ពាក្យគាត់ដដែលៗឡើងធុញតែគាត់មិនដែលធុញសោះឡើយ ថ្ងៃមួយខ្ញុំបានស្រលាញ់គ្នាជាមួយបុរសម្នាក់ ខ្ញុំប្រើពេលស្ទើរតែទាំងអស់ជាមួយទូរស័ព្ទជាមួយសង្សាររបស់ខ្ញុំក៏ឬសម្លេងសាមីសខលមួយដែលម៉ាក់ខលមក ខ្ញុំគិតថាម៉ាក់ប្រហែលជាខលមករំខាននិយាយតែពាក្យដដែលៗទៀតហើយ ខ្ចិលលើកណាស់និយាយជាមួយសង្សារវិញ គាត់ខលមករ៉ាប់សិបដងតែខ្ញុំមិនលើក ចឹងក៏ស្ងាត់ ពេលខ្ញុំនិយាយជាមួយសង្សារចប់ក៏ងងុយគេងហើយគេងបាត់ភ្លេចគិតម្តាយដែលខលមក។

ពេលព្រឹកឡើងក៏លឺសម្លេងមីងខ្ញុំខលមកប្រាប់ថាម្តាយខ្ញុំស្លាប់ហើយ ដោយសារយប់មិញចោរចូលផ្ទះហើយចាក់គាត់ជាច្រើនកាំបិតត្រង់ពោះ ខ្ញុំលឺភ្លាមស្លុតចិត្តនិយាយមិនចេញ ហើយពេលទៅដល់ឃើញដៃគាត់បានកាន់ទូរស័ព្ទមើលសារខលចេញគាត់ទៅលេខខ្ញុំរាប់សិបដងគឺចង់ស្តាប់សម្លេងកូនជាលើកចុងក្រោយមុនពេលដាច់ដង្ហើម ខ្ញុំយំឡើងហើយភ្នែក អាណិតអ្នកម៉ាក់ដែលមិនបានទាន់ដង្ហើមចុងក្រោយរបស់ម៉ាក់។

ពេលចូលពិធីបុណ្យសព សង្សារខ្ញុំនឹងខ្ញុំបានទៅអុជធូបភ្លាមនោះក៏ដាច់ភ្លើងល្ងិតស្លិបតែម្តងគ្រប់គ្នាស្រវ៉ារកភ្លើងពិលខ្ញុំមិនខ្វល់ពីអ្វីទាំងអស់គិតតែអុជធូបត រហុតដល់ចប់។ ក៏ភ្លើងមកវិញភ្លាមនោះសង្សារខ្ញុំប្រាប់ថាពេលភ្លើងដាច់គេបានបើកភ្លើងទូរស័ព្ទក៏ឃើញជើងមនុស្សម្នាក់នៅនឹងមុខហើយស្រក់ទឹកភ្នែកមក បើស្តាប់ដូចជាគួរអោយខ្លាចតែខ្ញុំមិនខ្វល់ទាំងអស់ លើសពីនេះកាន់តែធ្វើអោយខ្ញុំក្តុកក្តូលក្នុងចិត្តហើយ គិតថាសង្ស័យគាត់មក គាត់យំអាលោះអាល័យខ្ញុំហើយ ចាប់ពីថ្ងៃនេះទៅខ្ញុំលេងមានអ្នកខលមករំខាននឹងខលមកសួរពាក្យដដែលៗទៀតហើយ (សុំផ្តាំទៅអ្នកទាំងអស់គ្នាថាទាន់ម្តាយនៅរស់ខំមើលថែគាត់អោយល្អប្រយ័ត្នពេលគាត់ទៅបាត់យំស្តាយក្រោយដូចខ្ញុំមនុស្សស្លាប់ហើយមិនអាចងើបមកវិញបានទេ។)

ប្រភព៖ biz-khmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments