Header Ads

ពិតជាចម្លែកណាស់!! បុរសម្នាក់ទៅស្ទូចត្រីនៅក្នុងអណ្តូងបុរាណមួយកន្លែងក្នុងព្រៃជ្រៅ ប៉ុន្តែស្ទូចមិនបានត្រីបែរជាបានរបស់ដែលគេនឹកស្មានមិនដល់…

បរទេស៖ បុរសម្នាក់ដែលចូលចិត្តធ្វើអ្វីប្លែកៗដែលជាអោយរហ័សនាមថាបុរសចម្លែក គាត់ចូលចិត្តធ្វើអ្វីដែលខុសពីគេ ថ្ងៃមួយគាត់បានទៅព្រៃជ្រៅក្នុងគោលបំណងស្ទួចត្រី ប៉ុន្តែក្រោយពីគាត់បានដើរចូលទៅក្នុងព្រៃជ្រៅមួយកន្លែង ស្រាប់តែប្រទះឃើញអណ្តូងបុរាណមួយកន្លែង គាត់ក៏ចាប់ផ្តើមស្ទូច ប៉ុន្តែអស់រយៈពេលយ៉ាងយូរពុំមានត្រីស៊ីសន្ទូចគាត់ឡើយ គាត់គិតថាប្រហែលជាអត់ត្រីហើយមើលទៅ

ទើបលើកសន្ទូចឡើងប៉ុន្តែទាក់ៗដូចមានរបស់អ្វីជាប់នឹងផ្លែសន្ទូចរបស់គាត់ ក្រោយពេលលើកផុតពីទឹកទើបដឹងថា គឺជាដាវបុរាណ បន្តិចក្រោយមកគាត់គិតថា ក្នុងអណ្តូងនេះប្រហែលជានៅមានរបស់ជាច្រើនទៀត ទើបគាត់សម្រេចចិត្តចុះទៅរាវ។ ចុងក្រោយក៏ប្រទះឃើញវត្ថុបុរាណជាច្រើនក្នុងអណ្តូងមួយនេះ ដូចជា ដាវ រូបសំណាក់ក្បាលមនុស្ស និងរបស់ជាច្រើនទៀត។ ប៉ុន្តែអ្វីដែលគួរអោយកោតសរសើរនោះគឺថាគាត់ពុំបានយករបស់បុរាណទាំងនេះធ្វើជាកម្មសិទ្ធរបស់គាត់ឡើយ គឺគាត់យកទៅអោយសារមន្ទីដើម្បីរក្សាទុក។

ប្រភព៖ biz-khmer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments