Header Ads

អាងគ្នាច្រើន!! សិស្សសាលា៤នាក់ព្រួតគ្នាធ្វើបាបក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ថែមទាំង...(មានវីដេអូរ)

ការវាយប្រហារដ៏សាហាវមួយនៅក្នុងខេត្តប៊ូសានរបស់ប្រទេសកូរ៉េខាងត្បូងបានបង្កឱ្យមានកំហឹងនៅជុំវិញពិភពលោកបន្ទាប់ពីរូបភាពនៃជនរងគ្រោះត្រូវបានបង្ហាញតាមអនឡាញ។

ក្រុមសិស្សសាលាវិទ្យាល័យមួយក្រុមបានវាយប្រហារ និងសម្លាប់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់នៅក្នុងទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ អ្នកវាយប្រហារទាំង​បួន​នាក់ត្រូវបានចាប់ខ្លួនហើយ នៅលើកញ្ចក់ទូរទស្សន៍ស៊ីស៊ីធីវីការវាយប្រហារក្មេងស្រីនោះដោយមានបំពង់ដែក កៅអី ដបសាប៊ូជាច្រើន។ បន្ទាប់ពីក្មេង​ស្រី​ទាំង៤នាក់នោះបានវាយប្រហារលើរូបនាងយ៉ាងឃោរឃៅហើយថែទាំងថតរូបជនរងគ្រោះបន្ទាប់ពីពួកគេវាយអោយទៅសិស្សដទៃទៀតមើលដើម្បីអួតអំពីអ្វីដែលពួកគេបានធ្វើ។

នារីជនរងគ្រោះមានអាយុ ១៤ឆ្នាំ អ្នកវាយប្រហារបីនាក់មានអាយុដូចនាងដែរ ឯអ្នកវាយប្រហារម្នាក់ទៀតមានអាយុតែ ១៣ឆ្នាំប៉ុណ្ណោះ។ អ្នកដំណើរម្នាក់​ដែល​បានឃើញក្មេងស្រីនោះដេកលាតសន្ធឹងនៅម្ខាងផ្លូវមានឈាមហើយមានគម្របមួយគ្របដណ្តប់មុខរបស់នាងដែលមើលទៅនាងជិតស្លាប់ទៅហើយ។ ភ្លាមៗនោះពួកគេបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។

អ្នកវាយប្រហារម្នាក់បានផ្ញើសារទៅសិស្សម្នាក់ទៀតដែលមានរូបភាពភ្ជាប់មកដោយអួតអំពីអ្វីដែលពួកគេបានធ្វើ៖

បន្ទាប់ពី២ម៉ោងក្រោយមកអ្នកវាយប្រហារត្រូវបានចាប់ខ្លួនហើយក៏បានសារភាពចំពោះឧក្រិដ្ឋកម្មនេះ។ នៅពេលសួរថាហេតុអ្វីបានជាពួកគេ​ធ្វើបែបនេះ​ពួកគេក៏បាននិយាយថា៖ «ពួកគេមិនចូលចិត្តអាកប្បកិរិយារបស់ជនរងគ្រោះ»។ ទោះជាយ៉ាងណាក៏ដោយយោងទៅតាម​ម្តាយរបស់ជនរងគ្រោះបាន​អោយ​ដឹងថា៖ ពួកគេធ្លាប់បានវាយប្រហារកូនស្រីរបស់គាត់ពីមុនរួចមកហើយដោយសារតែកូនស្រីរបស់គាត់បាននិយាយទូរស័ព្ទជាមួយមិត្តប្រុសអ្នកវាយប្រហារ​ទាំងនោះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments