Header Ads

អ្នកភូមិនាំគ្នាទៅរកកណ្តុរ ប្រទះឃើញដូចជាកប់សាកសព​​ នាំគ្នាកាយមើលស្រាប់តែជួបហេតុការណ៍នឹកស្មានមិនដល់…

ថៃ៖ នៅវេលាម៉ោង៤ រសៀល ថ្ងៃទី៩ខែសីហាឆ្នាំ២០១៧ បានទទួលព័ត៌មានមកថាមានអ្នកភូមិបានប្រទះឃើញអាវទ្រនាប់ ស្បែកជើង កំប៉ុងកាវ និងមានរណ្ដៅជីកកប់អ្វីម៉្យាង ព្រមទាំងមានដានឈាមស្រក់នៅកន្លែងកើតហេតុបរិវេណផ្លូវបុងកត់ តំបន់ខ្នងសង ស្រុកខ្នងហ្លួង ខេត្តថុមថានី ។

នៅកន្លែងកើតហេតុមានប្រជាពលរដ្ឋយ៉ាងច្រើនកំពុងនាំគ្នាឈរមើល នៅក្បែរផ្លូវគេឃើញមានអាវទ្រនាប់ ស្បែកជើង កំប៉ុងកាវ និងមានរណ្ដៅមួយមិនដឹងជាអ្នកណាជីកកប់អ្វីក៏មិនដឹង ។

បន្ទាប់ពីសាកសួរលោក សៈណាន់ អាយុ៦៣ឆ្នាំបានប្រាប់ថា នៅវេលាម៉ោង៥.០០នាទី រសៀលខ្លួនបានជិះម៉ូតូមករកសត្វកណ្តុរនៅកន្លែងកើតហេតុ ហើយបានឃើញអាវទ្រនាប់ ស្បែកជើង កំប៉ុងកាវ និងមានរណ្ដៅកប់អ្វីមួយ និងមានស្នាមឈាមផងដែរ ខ្លួនគិតថាប្រហែលជាមានអំពើឃាតកម្មហើយបាននាំសាកសពមកកប់នៅទីនេះ ខ្លួនបានប្រាប់មិត្តភក្តិដើម្បីរាយការណ៍ដល់សមត្ថកិច្ច។

សមត្ថកិច្ចបានយកចបកាយមើលដើម្បីដឹងថាខាងក្នុងរណ្ដៅនោះមានអ្វីឬជាសាកសពមនុស្សត្រូវឃាតករសម្លាប់ហើយយកមកកប់នៅទីនេះ លុះពេលដែលសមត្ថកិច្ចជីករណ្ដៅបានជម្រៅប្រហែល៥ម៉ែត្រក៏បានប្រទះឃើញការ៉ុងមួយដែលដាក់សាកសពឆ្កែ ហើយសមត្ថកិច្ចបាននាំគ្នាសើចគឹល ហើយនិយាយថាសំណាងល្អហើយដែលជាសាកសពឆ្កែ ប្រសិនជាសាកសពមនុស្សវិញគឺប្រាកដជាត្រូវប្រើពេលបន្តទៀតដើម្បីចាប់ជនសង្ស័យ។

ប្រភព : khmernews123

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments