Header Ads

ចប់ម៉ង!! ខំជួលសន្តិសុខមកយាមហាងព្រោះខ្លាចចោរលួចគាស់ហាង តែដូចជួលចោរមក….

ភ្នំពេញ៖ បុរស២នាក់បងប្អូនបង្កើត បើកហាងលក់ទូរស័ព្ទដៃ ដោយយប់ឡើង ខ្លាចមានចោរ គាស់ទ្វារលួចយកទូរស័ព្ទ ក៏សម្រេចចិត្តជួល ក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ 7yHPS តែដឹងអីដូចជួលចោរ មកលួចគាស់ទូរដែក យកទូរស័ព្ទចំនួនជាង២០០គ្រឿង កាលវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ៤៧៨ តាមផ្លូវ ១៦៣កែង៤០៨ ស្ថិតនៅភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

ជនរងគ្រោះទី១ មានឈ្មោះ ទ្រី ពច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ ៤៣A តាមផ្លូវ៤០៨ ស្ថិតនៅភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន បានត្រូវចោរគាស់ទូរដែក យកទូរស័ព្ទម៉ាក អាយហ្វូចសិចផ្លឺស ៤០គ្រឿង ម៉ាកសាំមសុង១១០គ្រឿង និងម៉ាកLG ៥០គ្រឿង សរុបចំនួន២០០គ្រឿង។ ចំណែកជនរងគ្រោះទី២ មានឈ្មោះ ទ្រី ទីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ ត្រូវជាប្អូនបង្កើត ជនរងគ្រោះទី១ ស្នាក់នៅជាមួយគ្នា បានបាត់បង់ទូរស័ព្ទដៃ ដែលដាក់តាំង នៅលើទូរកញ្ចក់ ម៉ាកសាំមសុង ចំនួន៧០គ្រឿង និងLG ចំនួន២០គ្រឿង និងអាយផត ចំនួន១គ្រឿង សរុបការបាត់បង់ ចំនួន៩១គ្រឿង។

ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ច ពេលដាក់ពាក្យបណ្ដឹងថា គាត់២នាក់ បងប្អូនបង្កើត ជួលដីគេហើយបើកជាតូប លក់និងទិញទូរស័ព្ទដៃ គ្រប់ប្រភេទ ដោយខ្លាចចោរគាស់ ឬលួចមិនមានសុវត្ថិភាព ក៏បានជួលសន្តិសុខក្រុមហ៊ុន 7yHPS ឯកជន សំរាប់យាម ក្នុងរយៈពេល១២ម៉ោង ចាប់ពីម៉ោង៦ល្ងាច រហូតដល់៦ព្រឹក តែបែរជាបុរសសន្តិសុខ ឈ្មោះ ស៊ុម សំណាង ភេទប្រុស អាយុ២៧ឆ្នាំ បានធ្វើសកម្មភាព គាស់ទូរដែក យកទូរស័ព្ទគាត់ ហើយចូលទៅតូបប្អូនគាត់ លួចយកមួយតង់ទៀត ហើយការបាត់បង់ សរុបទាំងអស់២៩១គ្រឿង និងខូចខាតទូរដែក ថែមទៀតផង។

បុរសជាម្ចាស់តូប បានបន្តថា ដោយមុនកើតហេតុ កាលពីវេលាម៉ោង ៨ព្រឹកមិញនេះ គាត់បានមកបើកទ្វារតូប លក់ដូចសព្វដង ហើយពេលមកដល់ ក៏ឃើញគន្លឹះទ្វារតូច ត្រូវដាច់ និងគ្មានសោរចាក់ ហើយចាប់ផ្ដើមបើរទ្វារមើល ស្រាប់តែឃើញទូរស័ព្ទដៃ ដែលដាក់តាំងនៅទូរកញ្ចក់ និងដាក់ក្នុងទូរដែក ត្រូវចោរលួចអស់ ហើយក៏ប្រញាប់ ទូរស័ព្ទទៅសួរ ប្រធានក្រុមហ៊ុន 7yHPS សន្តិសុខឯកជន ដើម្បីហៅបុរសសន្តិសុខ យាមហាងគាត់ តើមានឃើញចោរ គាស់ដែរឬទេ តែក្រុមហ៊ុនបានប្រាប់ថា បុរសសន្តិសុខ ដែលគេចាត់តាំង មកឲ្យយាមនៅហាងគាត់ មិនអាចទាក់ទូរស័ព្ទបានទេ ហើយទើបគាត់ប្ដឹង សមត្ថកិច្ចដើម្បីដាក់ពាក្យបណ្ដឹង ចោទប្រកាន់ទៅលើ បុរសសន្តិសុខឯកជន ដែលយាមនៅហាងរបស់គាត់តែម្ដង និងសុំអោយក្រុមហ៊ុន ត្រូវទទួលខុសត្រូវទាំងស្រុង រាល់ការបាត់បង់ និងបំផ្លាញ ទូរដែកគាត់ថែមទៀត និងស្នើសុំអោយសមត្ថកិច្ច តាមស្វែងរកចាប់ខ្លួន តាមផ្លូវច្បាប់ ទៅលើបុគ្គលិកសន្តិសុខឯកជន ដែលហ៊ានធ្វើសកម្មភាព គាស់ទ្វារហាងគាត់

ប្រភព៖ sabaynews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments