Header Ads

អីយ៉ាស់ !!! កូនកំលោះទំលាយរឿងផ្សំដំណេកជាមួយកូនក្រមុំវ័យ៧១ឆ្នាំ ថា…

ចាប់តាំងពី​អាពាហ៍ពិពាហ៍ «​យាយ​»-«​ចៅ​» ប្រព្រឹត្តទៅ វា​បាន​ក្លាយជា​ប្រធានបទ​ក្តៅគគុក​មួយ ។ មនុស្ស​ទាំងអស់​តែង​ត​ណ្តឹ​ង​សួរថា តើ «​រឿង​ផ្សំ​ដំណេក​» របស់​ពួកគេ ប្រព្រឹត្តទៅ​បែបណា​ដែរ​? ។ ពេល​ថ្មីៗ​នេះ ឮសូរ​ផ្ទា​ល់ពី​មាត់​របស់​កូនកំលោះ​វ័យ ១៦ ឆ្នាំ ធ្វើ​ឲ្យ​គេ​…​ភ្ញាក់​ព្រើត​! ពិតជា​អស្ចារ្យ​ណាស់​….!! ។​

អាពាហ៍ពិពាហ៍​រវាង​កូនកំលោះ Selamat Riayadi អាយុ ១៦ ឆ្នាំ និង​កូនក្រមុំ​មាន​អាយុ​ដំណាល​យាយ ៧១ ឆ្នាំ ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ Karangendah សង្កាត់ Lengkiti, OkuRegency Sumatra ខាងត្បូង ។​

ពួកគេ​កំពុង​ចិញ្ចឹម​សុ​បិ​ន្ត​ពី​ការបង្កើតបាន​….​កូន​ម្នាក់​! ។ លើសពី​ការ «​ជឿ​» គឺ​ពួកគេ​នៅបាន​ត្រៀម​ឈ្មោះ​សំរាប់ «​ទារក​» ទៀតផង​! ។ ប៉ុន្តែ ផែនការ​នេះ​កំពុង​ប្រទះ​នូវ​ឧបសគ្គ ។​ ​ពួក​វេជ្ជបណ្ឌិត ក៏​មានការ​ខ្វាយខ្វល់​ជុំវិញ​រឿង «​លើ​គ្រែ​» របស់​ពួកគេ ព្រោះ​អ្នកស្រី Rohaya បាន​ផុត​វ័យ​មាន «​រដូវ​» ហើយ​បំណង​ចង់​មានកូន​វា​ពុំ​អាចទៅរួច​ឡើយ ។​
ថ្មីៗ​នេះ គូ​ស្វាមីភរិយា «​ថ្មីថ្មោង​» បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ហើយ​អ្វីៗ​ដែល​កូនកំលោះ​វ័យ ១៦ ឆ្នាំ បាន​ទម្លាយ​ចេញ ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​កន្ត្រាក់​អារម្មណ៍ ។​ ​តាំងពី​ចាប់ផ្តើម​កម្មវិធី បុរស​ជា​ស្វាមី​តែង​បង្ហាញ​ពី​ភាព​រឹងប៉ឹង​ក្លៀវក្លា ត្រដុស​បាតដៃ​ឲ្យ​ភរិយា​ផ្អែក​ក្បាល​លើ​ស្មា «​ញក់​ញេញ​» ។ រីឯ «​លោកយាយ​» Rohaya វិញ បែរជា​អឹមអៀន​ត្រដុស​ក្បាល​លើ​ស្មា​របស់​ប្តី ដែល​មើលទៅ​ពួកគេ​ពិតជា​សុភមង្គល​ណាស់​! ។​
យុវជន Salamat ដែលជា​ស្វាមី​ពោលថាៈ «​ពួក​ខ្ញុំ​មានការ​ផ្សំ​ដំណេក​ដ៏​អស្ចារ្យ​ណាស់​! ។ ខ្ញុំ​ពុំ​នឹកស្មានថា ភរិយា​របស់ខ្ញុំ​នៅ​អាច​បែបនេះ​សោះ ។ ខ្ញុំ​ឃើញ​ប្រពន្ធ​របស់ខ្ញុំ​ស្អាត​» ។​​បុរស​ជា​ស្វាមី​វ័យ​ស្មើ​ចៅ​រូបនេះ នៅបាន​បញ្ជាក់ថា រូបគេ​ប្រច័ណ្ឌ​ប្រពន្ធ ហើយ​ខ្លាច​បាត់បង់​ប្រពន្ធ​ទៀតផង ។​​ចម្លើយ​របស់ Salamat បានធ្វើ Studio ទាំងមូល ផ្ទុះ​សូរ​ទះដៃ​ខ្លាំងៗ ។​
រឿង​ស្នេហ៍​ច​ម្លែ (​យាយ​-​ចៅ​) នេះ​នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ទៀត ។ មុន​នោះ គេ​ធ្លាប់​គិតថា វា​ជា​រឿង​បង្ខិតបង្ខំ តែ​ពេលនេះ ពួកគេ​បញ្ជាក់ថា​វា​គឺជា​…..​ស្នេហ៍​ពិត​ពុំ​ប្រកាន់​…..​វ័យ ៕​

ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments