Header Ads

ចម្លែកណាស់!! អ្នកភូមិភ្ញាក់ផ្អើលយ៉ាងខ្លាំង មាន់និងឆ្កែចិញ្ចឹម ១០០ ក្បាល បាត់ទៅម្ដងមួយៗ ពេលលួចមើលស្ទើរគាំងបេះដូង

ថៃ៖ នៅថ្ងៃទី៥ ក្រុមអាជ្ញាធរសង្គ្រោះបានទទួលព័ត៌មានពីលោក ផាន់លុប លេខាធិការដ្ឋានអចិន្ត្រៃយ៍តំបន់ក្រៈបឿងយ៉ៃ ស្រុកភិម៉ាយ ខេត្តនៈខនរ៉ាចស៊ីម៉ា ថាមាន់និងឆ្កែដែលបានចិញ្ចឹម ងាប់ជាបណ្ដើរៗបាត់ទៅម្ដងមួយៗ ពី១០០ក្បាលសល់មិនដល់១០ក្បាលផង សល់តែមេឆ្កែ១ក្បាលនិងកូនឆ្កែ២ក្បាលទៀត ប៉ុន្ដែមិនជ្រាបពីមូលហេតុឲ្យពិតប្រាកដ ឬមានចោរចូលមកលួច!? សភាពមាន់ដែលងាប់គួរឲ្យអាណិតណាស់ ហាក់បីដូចជាត្រូវសត្វអ្វីមួយខាំឈាមស្រក់ពេញដី។

ពេលក្រុមអាជ្ញាធរសង្គ្រោះចុះមកត្រួតពិនិត្យ ព្រមទាំងយកសំណាញ់ដេកមកធ្វើជាអន្ទាក់ដើម្បីលួចមើលឲ្យឃើញនឹងភ្នែក ប៉ុន្ដែនឹកស្មានមិនថាវាគឺជាពស់ថ្លាន់ ដែលចូលមករិតមាន់និងឆ្កែ វាមិនមែនជាចោរមកពីណានោះទេ គួរឲ្យអស់សំណើចតែម្ដង។

អាជ្ញាធរបានប្រាប់ថា កន្លែងដែលចិញ្ចឹមសត្វនោះនៅជាប់វាលស្រែនិងព្រៃ ទើបធ្វើឲ្យពស់ថ្លាន់ដែលនៅក្បែរៗនោះចូលមកស៊ីមាន់និងឆ្កែបានយ៉ាងងាយ ព្រោះកន្លែងចិញ្ចឹមគ្មានរបងព័ទ្ធឡើយ។ធ្វើឲ្យភ្ញាក់ផ្អើលអ្នកភូមិតែម្ដង បើឃើញបែបនេះនរណាក៏រន្ធត់ដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments