Header Ads

មើលហើយព្រឺរោមខ្ញាកៗ!! បុរសពីរនាក់មិនជឿងថាមានខ្មោចលងទេ តែពេលបានឃើញផ្ទាល់ភ្នែកទើប...(មានវីដេអូរ)

មនុស្សមួយ​ចំនួន​មិន​បាន​ជឿទៅ​លើ​រឿង​ខ្មោច​នោះទេ រហូតទាល់តែពួកគេបាន​ជួបប្រទះវាដោយខ្លួនឯងផ្ទាល់។
ការប្រយុទ្ធគ្នានៅ Gettysburg គឺជាពេលវេលាដ៏សាហាវឃោរឃៅ​ និងបាន​បង្ហូរឈាមក្នុងសង្គ្រាមស៊ីវិលនេះឥតឈប់ឈរ។ នោះហើយជាមូលហេតុដែលរហូតមកដល់សព្វថ្ងៃនេះមានអ្នកដែលនិយាយថាសមរភូមិចាស់​នេះ​តែង​តែ​មានខ្មោចលង។

ក៏ប៉ុន្តែ​នៅឆ្នាំ 2013 មាន​បុរសពីរនាក់បានសំរេចចិត្តសាកល្បងទៅ​មើល​ផ្ទាល់​នៅ​កន្លែង​នោះ និង​ពួក​គេ​បាន​ជួប​រឿង​ដ៏​រន្ធត់ហើយ​បា​ន​ល្បី​សុះ​សាយ​តាម​ប្រព័ន្ធ​អ៊ីនធើណិត។

វា​ជា​កន្លែងមួយក្នុងចំណោមកន្លែងដែលមានខ្មោចលងខ្លាំង​បំផុតនៅក្នុងពិភពលោកគឺ Gettysburg, Pennsylvania ។ វាជាកន្លែងនៃការប្រយុទ្ធដ៏ឃោរឃៅជាច្រើនក្នុងអំឡុងពេលសង្គ្រាមស៊ីវិលហើយមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត។ យោងតាមរឿងព្រេង ព្រលឹងខ្មោចទាហានដែលបានបាត់បង់នោះ​នៅតែមាន​ក្នុង​តំបន់​នោះ។

បុរសក្លាហានពីរនាក់ចង់ពិនិត្យមើលវាលពិឃាត​នោះ​ពេលយប់ ដើម្បីមើលថាតើពួកគេអាច​ឆ្លងកាត់សកម្មភាពចម្លែកអ្វីមួយ​ឬក៏​អត់។ គាត់​ទាំងពីរ​បានឮច្រើនអំពីរឿងខ្មោច Gettysburg ប៉ុន្តែរហូតដល់ពួកគេបានឃើញនឹង​ភ្នែក ទើប​ពួកគេព្រមជឿពិតប្រាកដ។

ពួកគេក៏​បានបើកឡានចុះតាមផ្លូវទទេដែលរត់ស្របទៅនឹងសមរភូមិដ៏ធំមួយនោះ។ ពួកគេបានធ្វើដំណើរយ៉ាងយឺតៗ ដើម្បីប្រាកដថាពួកគេនឹង​ឃើញ​អ្វីៗទាំងអស់។ វាពិតជាគួរអោយខ្លាច​ណាស់ពេល​នៅលើផ្លូវងងឹតនោះ ប៉ុន្តែពួកគេមិនបានឃើញសញ្ញាណាមួយនៃខ្មោចទេ។

តែ​ទីបំផុតពួកគេក៏​បានចុះ​រថយន្តហើយសម្រេចចិត្តចំណាយពេលអង្គុយរង់ចាំ ដែលពួក​គេ​ដឹង​ថា​នេះគឺជាតំបន់ដែលត្រូវបានគេស្គាល់ថាជាកន្លែងមើលឃើញខ្មោច។ មិនមានសកម្មភាពអ្វី​សោះ​សម្រាប់ជាង 20 នាទី, ប៉ុន្តែ​នៅពេលនោះ​ស្រាប់តែពួកគេ​បានឃើញខ្មោច​ជាច្រើន (ដូច​ក្នុងរូប)។​​ បើទោះបីជាអ្នកមិនជឿលើខ្មោចក៏ដោយ តែ​វាពិបាកក្នុងការរកឃើញនូវការបកស្រាយដ៏ត្រឹមត្រូវសម្រាប់អ្វីដែលបុរសទាំងពីរនេះបានឃើញ! មាន​វីដេអូ​ដែល​បាន​ថត​ជាប់​ព្រឹត្តការណ៍​ទាំងនោះ​ដូច​ខាង​ក្រោម​៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments