Header Ads

ពិតជាអស្ចារ្យណាស់!! តារាសម្តែង ទូច ស្រីលក្ខណ៍ ទទួលកាដូធំពី នាយករដ្ឋមន្ត្រី ហ៊ុន សែន...

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន សម្រាប់តារាសម្ដែង តារាចម្រៀង និងបង្ហាញម៉ូដសម្បូរទៅដោយស្ទីលប្លែកៗ អ្នកនាង ទូច ស្រីលក្ខណ៍ ដែលមានវាសនាធំបានឱកាស និងការសណ្ដោសប្រោសប្រណី ត្រូវបានថ្នាក់ដឹកនាំកំពូល របស់ប្រទេសកម្ពុជាពេញចិត្ត និងបានជូនជាស្រោមសំបុត្រ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុក គិតគូដល់អ្នកសិល្បៈ វិស័យសិល្បៈទាំងមូលយ៉ាងធំធេង ខណៈដែលនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ទូច ស្រីលក្ខណ៍ នឹងបង្ហាញស្រោមសំបុត្រនោះ ឲ្យមហាជនបានដឹង តាមរយៈការ Live ផ្ទាល់ កម្មវិធី «​អាថ៌កំបាំង​របស់​តារា» របស់ Fresh News TV។

ជាការពិតណាស់ សម្រាប់តារាសម្ដែង និងបង្ហាញម៉ូដ ​មានសំដីចាក់ទឹក​មិនលិច ​ទាំងក្នុងឆាក និងក្រៅឆាក និង​ជាអតីតអ្នកទទួលបានជយលាភីរង្វាន់លេខ១ ក្នុងវិស័យចម្រៀងបុរាណ កាលពីកុមារភាព​ គឺ​​អ្នកនាង ទូច ស្រី​លក្ខណ៍ ដោយនាងនឹងមកបង្ហាញ​ស្រោមសំបុត្រ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ថា តើជាស្រោមសំបុត្រអ្វី? មានអ្វីពិសេសនៅក្នុងនោះ?

ជាមួយនេះផងដែរ ជីវិតសិល្បៈរបស់នាង ដូចជាការរសាត់អណ្តែត នៅក្នុងវិស័យសម្ដែង និង​បង្ហាញម៉ូដ និង​ចម្រៀងផងនោះ រហូតមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃ តើអ្នកនាងត្រូវឆ្លងកាត់ការលំបាកអ្វីខ្លះ​? ​ម្យ៉ាងទៀតសព្វថ្ងៃនេះ ជីវិត​អាពាហ៍ពិពាហ៍របស់នាងនិងគ្រួសារ មានក្តីសុខ​យ៉ាងណា​? អ្នកនាង ទូច ស្រីលក្ខណ៍ នឹងបង្ហាញឲ្យបានដឹងក្នុង កម្មវិធី «​អាថ៌កំបាំង​របស់​តារា​» នា​យប់ថ្ងៃសៅរ៍ នេះ​វេលាម៉ោង​៧៖០០នាទី ដល់ម៉ោង៨៖០០នាទី៕

ព្រភព៖ hrkhnews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments