Header Ads

ព្រឺរោម!! បុរសម្នាក់ប្រើ​ Drone ថតសួនទឹកដែលគេបោះបង់ចោល មិនឃើញមានអីប្លែក តែមើលទៅព្រឺឆ្អឹងខ្នងខ្ញាក

នៅពេលយើងនិយាយពីសួនទឹកយើងតែងតែគិតថាកូនក្មេងកំពុងតែលេងដោយស្នាមញញឹមនៅលើមុខរបស់ពួកគេដូចជាលេងសំរ៉ូតលើផ្លូវទឹកសម្រាប់ជិះគ្រឿងរំអិលគ្រប់យ៉ាង និងការសើចសប្បាយគ្រប់ទីកន្លែង។ ទោះជាយ៉ាងណាក៏ដោយសួនទឹកដែលបោះបង់ចោល វាគ្រាន់តែផ្តល់ឱ្យយើងនូវភាពសោកសង្រែងនៅពេលដែលបានឃើញទិដ្ឋភាពនោះ!

Water Wonderland នៅចន្លោះទីក្រុង Midland និង Odessa នៃរដ្ឋតិចសាសបានបើកជាលើកដំបូងក្នុងឆ្នាំ 1980 ហើយបានក្លាយជាគោលដៅកំពូលសម្រាប់គ្រួសារនៅរដ្ឋតិចសាស់។ ជាអកុសល សួនទឹកនេះបានបិតទ្វានៅឆ្នាំ 2003 និងបោះបង់ចោលតែម្ដង។

លោក Zach De La Rosa បានប្រាស់ Drone របស់ខ្លួនថតទៅលើសួនទឹក Wonderland Odessa រដ្ឋតិចសាស់ហើយបានចាប់យកអ្វីដែលមើលទៅហាក់ដូចជាឈុតចេញពីខ្សែភាពយន្ត “ចុងបញ្ចប់នៃពិភពលោក” ឬឈុតមួយពីស៊េរី រឿង Walking Dead ដែលជារឿងដ៏រន្ធត់។

ឥឡូវនេះវាគ្របដណ្តប់ទៅដោយគំនូរស្ទើរគ្រប់កន្លែង ធុងសំរាមនៅរាយប៉ាយ និងកញ្ចក់ត្រូវបានបែកបាក់គ្មានសល់​ វាអាចជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ខ្សែភាពយន្តភ័យរន្ធត់។ កង់ឡាននិងកន្លែងវាយកូនហ្គោលរបស់សួនទឹកនេះត្រូវបានគ្របដណ្តប់ដោយស្មៅស្ទើរតែទាំងស្រុង។ ‘

សម្រាប់មនុស្សដែលចូលចិត្តចូលទៅកន្លែងដែលគួរអោយភ័យខ្លាច និងគួរឱ្យរន្ធត់នោះ សួនទឹកដែលបោះបង់ចោលនេះនឹងក្លាយជាទីកន្លែងល្អបំផុតសម្រាប់ចូលទស្សនាកម្សាន្ត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments