Header Ads

ផ្អើលអ្នកលេង Facebook!! Peypey Dy បង្ហាញរូបថតសង្សារស្រីរបស់ខ្លួន...

តារា Facebook និងជាតារាសម្តែងល្បីឈ្មោះគឺលោក Peypey Dy បានបង្ហោះរូបថតផ្អែមល្ហែមមួយសន្លឹកនៅលើទំព័រ Facebook របស់លោកបានធ្វើអោយមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមមួយនេះ រហូតមានគេនិយាយថានេះពិតជាស្ទើរតែមិនជឿ ព្រោះគេធ្លាប់តែឃើញតារារូបនេះសម្តែងបែបម្ញិកម្ញក់ ដូចស្រី ហើយមានអ្នកខ្លះសួរចំៗថា តើនេះជាការសម្តែងរឺយ៉ាងណា ថែមទៀតផង។

លោក Peypey Dy មានអ្នកគាំទ្រយ៉ាងច្រើនហើយម្ចាស់ក្រុមហ៊ុននានា ក៏ដូចជាម្ចាស់ហាងផ្សេងៗ តែងតែធ្វើការទំនាក់ទំនងរូបលោកដើម្បីធ្វើការថតវិដេអូឃ្លីបខ្លីៗ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ទើបធ្វើអោយតារារូបនេះហាក់ដូចជាមានទីផ្សារខ្ពស់ លើសតារាសំដែងនានាមួយចំនួនថែមទៀតផង។ អ្វីដែលគេចាប់អារម្មណ៏ខ្លាំងបំផុតនោះគឺតើ Peypey Dy ស្រលាញ់មនុស្សស្រី ដូចមនុស្សប្រុសធម្មតា រឺទេ? ចម្ងល់មួយនេះនៅតែមិនអាចបកស្រាយបានទោះបីជា Peypey Dy បានបង្ហោះសារនៅលើ Facebook ខ្លួនជាមួយនឹងរូបថតអោបគ្នាថា៖ “ដល់ពេលហេីយ មិនគួរលាក់បាំងទៀតទេ អរគុណអូនដែលចូលមកក្នុងជីវិតបង អរគុណដែលមិនប្រកាន់អតីតកាលរបស់បង អរគុណដែលព្រមបន្តដំណេីរទៅមុខជាមួយបង ហេីយអរគុណដែលហ៊ានទទួលយកអ្វីគ្រប់យ៉ាងជារបស់បង សន្យាថានឹងកាន់ដែអូនអោយជាប់”

ប្រភព៖ komsan.khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments