Header Ads

អីយ៉ាស់!!! សេដ្ឋីជនជាតិឥណ្ឌាមានប្រាក់រាប់លានដុល្លារយកឡាន Ferrari របស់ខ្លួនដាក់បញ្ចាំនៅធនាគារនៅសហរដ្ឋអាមេរិច ត្រឹមតម្លៃ ៥០០០ដុល្លារ ដឹងមូលហេតុហួសចិត្ត

បុរសជនជាតិឥណ្ឌាម្នាក់បានដើរចូលទៅក្នុងធនាគារមួយក្នុងទីក្រុងញូវយ៉ក។ គាត់បានប្រាប់បុគ្គលិកធនាគារថា គាត់ត្រូវទៅអឺរ៉ុប ២ សប្តាហ៍ហើយត្រូវការខ្ចីលុយ ៥ពាន់ដុល្លា។ ភ្នាក់ងារធនាគារបានប្រាប់បុរសនោះថា ធនាគារតម្រូវអោយគាត់មានរបស់បញ្ចាំ ដើម្បីអាចខ្ចីលុយបាន។ ដូច្នេះគាត់ក៏បានហុចឯកសារពាក់ព័ន្ធ ព្រមទាំងសោរឡាន Ferrari តម្លៃ ៧៥០ពាន់ដុល្លា ដែលចតនៅមុខធនាគារ។ បន្ទាប់ពីត្រួតពិនិត្យឯកសារ ព្រមទាំងរថយន្តសព្វគ្រប់ហើយ ធនាគារក៏សំរេចចិត្តអោយបុរសនោះខ្ចី។

ពេលដែលបុរសនោះចេញផុត បុគ្គលិកធនាគារ ព្រមទាំងប្រធានធនាគារនោះបានសើចចំអកបុរសនោះថាជាមនុស្សល្ងង់ដែលយកឡានតម្លៃ រយពាន់ដុល្លាមកបញ្ចាំយកលុយតែ៥ពាន់ដុល្លា។ ពីរសប្តាហ៍ ក្រោយមកបុរសនោះ ក៏ត្រលប់មកយកឡានវិញ ព្រមទាំងយកមកសងវិញនូវលុយដែលបានខ្ចីចំនួន ៥ពាន់ដុល្លា បូកនិងការប្រាក់ ១៥ដុល្លាផងដែរ។ បុគ្គលិកធនាគារម្នាក់បានសួរបុរសនោះថា ពេលដែលលោកទៅបាត់ យើងបានឆែកប្រវត្តិរូបរបស់លោកហើយដឹងថាលោកជាសេដ្ឋីមានលុយរាប់លានដុល្លា ប៉ុន្តែយើងមិនយល់ថាហេតុអ្វីបានជាលោកយកឡានតម្លៃ៧៥០ពាន់ដុល្លាមកបញ្ចាំយកលុយត្រឹមតែ៥ពាន់ដុល្លាសោះ។ បុរសនោះបានសួរទៅបុគ្គលិកធនាគារវិញថា តើមានកន្លែងណានៅទីក្រុងញ៉ូវយ៉កនេះ ដែលអាចមើលថារក្សាឡានគាត់យ៉ាងល្អរយៈពេល២សប្តាហ៍ដោយគិតថ្លៃតែ១៥.៤១ដុល្លានោះ?

ប្រភព៖ Khmer Business Idea

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments