Header Ads

ញាក់សាច់!! ស្ងាត់ៗ លោក G-devith ដាក់មួយបទតបស្នងនឹងអ្នកដែលរិះគន់លោក

ក្នុងពេលបច្ចុប្បន្ននេះ តារាចម្រៀងរ៉េបវ័យក្មេងរូបសង្ហាលោក ងួន ចាន់ដេវីត (G-devith) ពិតជាជោគជ័យក្នុងវិស័យសិល្បៈ និងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗជាលំដាប់ពីសំណាក់មិត្តយុវវ័យគ្រប់ស្រទាប់ក្នុងរយៈពេលដ៏ខ្លីជាមួយនឹងបទជាក់កន្ត្រាក់អារម្មណ៍។

មុននេះបន្តិចលោក ក៏បានចេញនូវបទថ្មីរបស់ខ្លួនផង ដែលតបស្នងទៅនឹងអ្នកគាំទ្ររបស់ខ្លួន ដែលមានចំណងជើងថា “FAKE SH*T” ។ គួរបញ្ជាក់ផងដែរថា លោកទើបតែត្រូវគេរិះគន់ ថាធ្វើតែបទចម្រៀងលើកតំកើងយុវជនបែកស្លុយ​ ជាហេតុជំរុញឲ្យលោក​ និពន្ធបទនេះឡើងមកដោយលោក បានបង្ហោះសារថា”នេះជាការសំណូមពររបស់អ្នកគាំទ្រ​របស់ខ្ញុំ អរគុណដល់អ្នកគាំទ្រដែលតែងតែនៅជាមួយខ្ញុំមិនថាមានរឿងអ្វីកើតឡើងបទនេះសម្រាប់អ្នកគាំទ្រ​​ កុំយកដាក់ខ្លួន”៕តោះចង់ដឹងអត្ថន័យយ៉ាងណាយើងទៅស្ដាប់ទាំងអស់គ្នា៖

ប្រភព៖​ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments