Header Ads

ទុកចិត្តប្រព័ន្ធ GPS ពេក!! បុរសម្នាក់បើកឡានតាមប្រព័ន្ធGPSឆ្លងកាត់ផ្លូវរត់ភ្លើង ត្រូវរត់ភ្លើងបុកខ្ទាតជាង២០០ម៉ែត្រ...

កាលពីពេលថ្មីៗនេះ ប៉ូលិសស្រុកបះហិវ ខេត្តឈុមផន បានទទួលរបាយការណ៍ថា មានគ្រោះថ្នាក់រថភ្លើងបុកជាមួយរថយន្ត ស្ថិតនៅភូមិទី១០ ស្រុកបះហិវ ខេត្តឈុមផន ។ ក្រោយពេលទៅដល់កន្លែងកើតហេតុ ប៉ូលិសបានប្រទះឃើញរថយន្តតូយ៉ូតា វីហ្គោមួយបាំងកន្លះ ត្រូវបានរថភ្លើងបុកខ្ទាត ប្រហែលជាង២០០ម៉ែត្រ។

សភាពរថយន្តរងគ្រោះនោះ ត្រូវបានបុកអូសឆ្ងាយពីកន្លែងកើតហេតុ ដែលរថយន្តនោះបានឈប់មុនពេលកើតហេតុ ធ្វើឲ្យឧបករណ៍ដែលនៅលើរថយន្ត បានខ្ទាតខ្ចាត់ខ្ចាយគ្មានសល់។

ក្រោយពីសួរនាំបុរសឈ្មោះ វីត ប្រះផា អាយុ៣១ឆ្នាំ ដែលជាអ្នកបើកបររថយន្តខាងលើ បាននិយាយប្រាប់ប៉ូលិសថា ខ្លួនបានបើករថយន្ត ដឹកកូនដើមឈើគ្រីស្ទីន និងឧបករណ៍មួយចំនួន នៅឯព្រលានយន្តហោះខេត្តឈុមផន ហើយពេលដែលរូបគាត់ បានបើកតាម GPS រហូតមកដល់ផ្លូវរថភ្លើងខាងលើ កង់រថយន្តរបស់គាត់ បានជាប់ថ្មផ្លូវរថភ្លើង ។

គាត់បន្តថា ខណៈពេលនោះ រូបគាត់បានចុះពីលើរថយន្ត ទៅដូយកង់រថយន្តឡើងលើ ស្រាប់តែពេលនោះ រថភ្លើងដែលធ្វើដំណើរពីទីក្រុង បាងកកឆ្ពោះទៅខេត្តអាយុទ្យា បានមកដល់ក្នុងល្បឿនយ៉ាងលឿន ហើយបានរុលមកបុករថយន្តរបស់គាត់ ពេញទំហឹងតែម្តង តែពេលនោះ គាត់បានគេចខ្លួនភ្លាមៗ ទើបរួចផុតពីគ្រោះថ្នាក់ ។

ក្រោយពីកើតហេតុ ក្រុមជួយសង្គ្រោះបានលើក និងប្រមូលឧបករណ៍ចេញពីផ្លូវរថភ្លើង ហើយរថភ្លើងបានធ្វើដំណើរបន្តជាធម្មតា ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments