Header Ads

ពិតជារក្សារបានយូរមែន!!! Honda Dream II ស៊េរី១៩៩៦ ទិញកាលពី ២០ឆ្នាំមុនទុកដល់ឥឡូវ សុំទិញជាង ៦ពាន់ដុល្លារ នៅតែ….

ម៉ូតូ Honda Dream II ស៊េរី​ឆ្នាំ​១៩៩៦​មួយគ្រឿង ត្រូវបាន​បុរស​សញ្ជាតិ​វៀតណាម​ម្នាក់ ទិញ​ចូល​ពី​ថៃ រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនមែន​ទិញ​ដើម្បី​ជិះ​ទេ ពោលគឺ​ទិញ​ដើម្បី​តាំង​ទុក ហើយ​រហូត​មកទល់ពេលនេះ មាន​គេ​ឲ្យ​តម្លៃ​ជាង ៦​ពាន់​ដុល្លារ​ហើយ ប៉ុន្តែ​ម្ចាស់​ម៉ូតូ​នៅតែ​មិន​ព្រម​លក់​។​

ម្ចាស់​របស់​ម៉ូតូ Honda Dream II នេះ រស់នៅ​ទីក្រុង Hue ប្រទេស​វៀតណាម និង​បាន​ទិញ​ម៉ូតូ​នេះ តាំងពី​ទើប​ចេញ ប៉ុន្តែ​គ្រាន់តែ​ទុក​មើល​ប៉ុណ្ណោះ ដោយ​លោក​គ្រប​ទុក​និង​ថែទាំ​យ៉ាង​ស្អាត ខណៈដែល​រហូតមកទល់​ពេលនេះ រូបរាង​ម៉ូតូ និង​គ្រឿងបន្លាស់​របស់​វា នៅ​ថ្មី​ទាំងអស់​ស្ទើរតែ​ដូចដើម​។

Dream II មាន​កម្លាំង​ម៉ាស៊ីន ៩៧CC​។​បើតាម​ម្ចាស់​ម៉ូតូ ដែល​ពុំបាន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ធ្លាប់មាន​គេ​ឲ្យ​តម្លៃ ១៤០​លាន​ដុង (​ជាង​៦០០០​ដុល្លារ​) ហើយ ប៉ុន្តែ​លោក​មិន​លក់​នោះទេ ព្រោះ​លោក​ស្រលាញ់​វា​ខ្លាំង និង​ចង់​ទុកជា​វត្ថុ​អនុស្សាវរីយ៍​៕

ប្រភព៖ sabaynews

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments