Header Ads

ផ្អើលអស់អ្នកភូមិ!! ជួសជុលផ្ទះប្រទះឃើញ កាក់បុរាណក្រោមដី ៥,៦តោន

កាក់​បុរាណ​ប្រមាណ​ ៥,៦​តោន​ ត្រូវ​​បាន​គេ​គាស់​​ចេញ​ពី​ក្រោម​ផ្ទះ​អ្នក​ភូមិ​មួយ​នៅ​ស្រុក Fuliang ក្រុង Jingdezhen ​ខេត្ត Jiangxi ភាគ​ខាង​កើត​ប្រទេស​ចិន។

បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​​កាក់​ដំបូង អំឡុង​ពេល​ជីក​ដី​​ជួសជុល​​ផ្ទះ​ចាស់​នៅ​ក្នុង​ភូមិ Chacun បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ​ដំណឹង​នេះ​ត្រូវ​បាន​គេ​ប្រាប់​ត​ៗ​គ្នា ហើយ​គេ​ជឿ​ថា កាក់​ទាំង​នេះ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដី​ម្នាក់​​កាល​ពី​ជាង ១​ពាន់​ឆ្នាំ ដោយ​ផ្អែក​តាម​រឿង​ព្រេង​របស់​អ្នកស្រុក។

ភ្លាម​ៗ​បន្ទាប់​​ពី​ទទួល​ដំណឹង​ខាង​លើ​ ​ក្រុម​បុរាណ​វិទូ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ​ហើយ​បាន​ធ្វើ​កំណាយ​ចប់​សព្វ​គ្រប់​នៅ​ថ្ងៃ​ទី​ ២២​តុលា រហូត​កកាយ​បាន​កាក់ ៥,៦​តោន ឬ​ស្មើ​ជិត ៣០​ម៉ឺន​កាក់។

តាម​អ្នក​ជំនាញ​ កាក់​ទាំង​នោះ​មាន​​តាំង​សម័យ​រាជវង្ស​ស៊ុង (Song Dynasty) ឆ្នាំ ៩៦០ ដល់ ១២៧៩ មក​ម្ល៉េះ។ អ្នក​អភិរក្ស​នៅ​សារមន្ទីរ Fuliang ​លោក Feng Ruqin ​និយាយ​ថា កាក់​​ត្រូវ​បាន​អង្គការ​ក្នុង​ស្រុក​ស្នើ​សុំ​ប្រមូល តែ​កាក់​​មាន​តម្លៃ​តិច​តួច​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា កិច្ច​ការងារ​សម្អាត​កាក់ និង​ចាត់​ប្រភេទ​​ ព្រម​ទាំង​សិក្សា​ស្រាវជ្រាវ​រក​ប្រភព​កាក់​​ នឹង​​ត្រូវ​ចំណាយ​ពេល​ប្រមាណ ២​ ឬ ៣​ឆ្នាំ​ទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments