Header Ads

រន្ធត់ណាស់!! បុរសម្នាក់ស្លាប់ភ្លាមៗតែម្ដង បន្ទាប់ពីសាក់រួចហើយទៅហែលទឹក..

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាការសាក់លើស្បែកមិនមែនជារឿងសុវត្ថិភាពប៉ុន្មាននោះទេ ព្រោះវាអាចបង្កជាបញ្ហាជាច្រើនដូចជាការឆ្លងមេរោគនាៗតាមរយះម្ជុល និងសម្ភារះដែលគេប្រើប្រាស់ ក៏ដូចជាបញ្ហាផ្សេងៗជាច្រើនទៀតប្រសិនជាអ្នកដែលសាក់នោះមើលថែខ្លួនមិនបានល្អ។

ថ្មីៗនេះមានបុរសម្នាក់ត្រូវបានគេរាយការណ៍ថាស្លាប់មួយរំពេចខណះពេលដែលបុរសម្នាក់នោះបានទៅហែលទឹកនៅឯឆ្នេរសមុទ្រមួយកន្លែងនាប្រទេសម៉ិចស៊ីកូ។ ភ្លាមៗ គាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ប៉ុន្តែលក្ខណះរបស់គាត់មានសភាពធ្ងន់ធ្ងរពេក ដែលមិនអាចអោយគ្រូពេទ្យធ្វើការជួយសង្គ្រោះបាន។

បុរសវ័យ៣១ឆ្នាំរូបនោះត្រូវបានប៉ូលីសជំនាញធ្វើកុសល្យវិច្ច័យ និងរកឃើញថាមូលហេតុដែលបណ្តាលអោយគេស្លាប់គឺដោយសារមានការរាលដាលនៃមេរោគចូលទៅក្នុងឈាម ដែលមេរោគទាំងនោះចូលទៅក្នុងខ្លួនតាមរយះស្បែកដែលមានស្នាមរបួសដាច់រហែកដោយការសាក់។ តាមការពិនិត្យទៅលើសាកសពក៏បានបង្ហាញទៀតថាមេរោគជាចូលទៅក្នុងខ្លួនគាត់នោះគឺជាប្រភេទសត្វល្អិតដែលស៊ីសាច់ឈាមរបស់មនុស្សយ៉ាងលឿនបំផុត។

ជាទូទៅ បន្ទាប់ពីសាក់ហើយភ្លាមៗ អ្នកជំនាញតែងតែណែនាំអ្នកដែលទទួលការសាក់មិនអោយមានការប៉ះពាល់ទៅនឹងទឹក រឺក៏សារធាតុអ្វីដែលកខ្វក់ ដោយសារកាលណាដែលស្បែកមនុស្សមានភាពរហែក រឺរបួស មេរោគដែលនៅក្នុងបរិយាកាសងាយនឹងចូលមកសម្ងំក្នុងរាងកាយខ្លាំងណាស់។

យ៉ាងហោចណាស់ ក៏អ្នកដែលសាក់ខ្លួននោះត្រូវរងចាំរយះពេល២សប្តាហ៍ដែលទម្រាំតែរបួសនោះអាចជាសះ និងត្រូវទឹកបាន។ ផ្ទុយទៅវិញ បុរសម្នាក់នោះមិនបានយកចិត្តទុកដាក់ទៅនឹងសេចក្តី ណែនាំរបស់អ្នកជំនាញ ហើយក៏ទៅហែលទឹកសមុទ្រភ្លាមៗ បន្ទាប់ពីខ្លួនទើបតែសាក់ហើយថ្មីៗ។

នេះគឺមេរៀនមួយដល់អ្នកដែលទើបនឹងសាក់ខ្លួនហើយថ្មីៗ រឺអ្នកដែលគ្រោងទៅសាក់ខ្លួន សូមមេត្តាប្រុងប្រយ័ត្នចំពោះមុខរបួសរបស់អ្នក ព្រោះត្រឹមតែមួយពព្រិចភ្នែកដែលអ្នកមិនបានយកចិត្តទុកដាក់ ចាអាចធ្វើអ្នកមានគ្រោះថ្នាក់ដល់ជីវិតបានយ៉ាងងាយស្រួល៕

ប្រភព៖​ anarchak

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments