Header Ads

មើលមិនឃើញទេ!! ប្ដីប្រពន្ធពីរនាក់បានទិញដីចាក់សំរាមហើយមនុស្សគ្រប់គ្នាថាពួកគេឆ្កួត ប៉ុន្តែស្ទើតែមិនជឿថា 25 ឆ្នាំក្រោយ ដីចាក់សំរាមននោះបានប្រែក្លាយជា….

មនុស្សជាច្រើនពេលមានលុយពួកតែងតែទិញរបស់មានតម្លៃដូចជា ឡាន ម៉ូតូ ផ្ទះ ទូរស័ព្ទថ្មីទំនើប គ្រឿងអលង្ការ ប៉ុន្តែមានរឿងចម្លែកមួយបានកើតឡើងនៅប្រទេសឥណ្ឌា គឺមានប្ដីប្រពន្ធបរទេស(ជនជាតិអាមេរិច)ពីរនាក់បាននាំគ្នាទៅទិញដីចាក់់សំរាមដែលគេបោះបង់ចោល ដែលដីីមិនអាចធ្វើអ្វីីកើតទាល់តែសោះ គឺវាសុទ្ធតែជាគំនរសំរាមធំៗដូចជាភ្នំំអញ្ចឹង ហហើយនៅទីនោះមានក្លិនស្អុយអាក្រក់មិនអាចរស់នៅបានឡើយ។ មនុស្សគ្រប់គ្នាសុទ្ធតែនិយាយថាប្ដីប្រពន្ធពីរនាក់នេះឆ្កួតហើយ ដីកន្លែងល្អៗមានម៉ាគំនរហេតុអ្វីទៅទិញដីចាក់សំរាម ពួកគេទាំងពីរនាក់នេះពិតជាខ្ជះខ្ជាយលុយមែន។

បុរសជាប្ដីមានឈ្មោះថា Anil Malhotra គាត់បានចំណាយលុយជាច្រើនទៅលើដីចាក់សំរាមដែលគេបោះបង់ចោលមួយកន្លែងនៅប្រទេសឥណ្ឌា។គាត់បានចំណាយពេលអស់រយះពេល 25 ឆ្នាំ​ដើម្បីប្រែក្លាយដីចាក់សំរាម។គាត់និងប្រពន្ធរបស់គាត់បានរៀបការជាមួយគ្នានៅឆ្នាំ 1960 ។គាត់និងប្រពន្ធរបស់គាត់សុទ្ធតែជាមនុស្សស្រលាញ់ធម្មជាតិ ចូលចិត្តធ្វើការងារផ្សេងៗដែលជួយដល់ការការពារបរិស្ថាន។

នៅឆ្នាំ ១៩៨៦ គាត់និងប្រពន្ធរបស់គាត់បានមកលេងប្រទេសឥណ្ឌាចូឡរួមបុណ្យសពឪពុកក្មេកនៅប្រទេសឥណ្ឌា ។ពេេលគាត់មកដល់តំបន់មួយ គាត់មានកការតក់ស្លុតជាខ្លាំងឃើញតំបន់នោះពោពេញទៅការបំពុលបរិស្ថាន ដោយសំរាមនិងកាកសំណល់ដែលបញ្ចេញពីរោងចក្រ ព្រមទាំងការកាប់បំផ្លាញព្រៃឈឺស្ទើគ្មានសល់។ប្រជាជននៅតំបន់នោះមិនអាចរស់នៅបានទេដោយសារតែការសាយភាយក្លិនមិនល្អពីរកាកសំណល់សំរាមទាំងនោះ។ ដើម្បីការពារបរិស្ថាន ការពារសត្វនិងរុក្ខជាតិដែលគ្មានកំហុសទាំងនេះគូស្វាមីភរិយាបានគិតពីវិធីជាច្រើនដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន

ប៉ុន្តែគ្មានប្រសិទ្ធភាពហើយទីបំផុតពួកគេបានសម្រេចចិត្តយកគំនិតផ្តួចផ្តើមមួយ ដូច្នេះនៅឆ្នាំ 1991 នៅក្នុងស្រុក Karnataka ខេត្ត Kodak ពួកគេទាំងពីរនាក់បានទិញដីចាក់សំរាមដែលគេបោះបង់ចោលនិងដីរបស់អ្នកស្រុកនៅទីនោះផងដែរ ដោយអ្នកស្រុកមិនអាចរស់នៅតំបន់នេះបាន ព្រមទាំងដីីតំបន់នោះមិនអាចដាំដំណាំបាន ពួកគេក៏លក់ដីរបស់ពួកគេអោយប្ដីប្រពន្ធទាំងពីរនាក់នេះ។

ស្ទើតែមិនគួរអោយជឿរយះពេលតែ 25 ឆ្នាំ សោះប្ដីប្រពន្ធទាំងពីរនាក់នេះអាចកែរប្រែតំបន់ចាក់សំរាមអោយក្លាយទៅជាតំបន់ព្រៃដែលមានព្រៃឈឺខៀវស្រងាត់ ស្រស់បំព្រងគួរអោយចង់គយគន់ លើសពីនេះទៀតតំបន់នេះក្លាយទៅជារមណីយដ្ឋានដែលមានភ្ញៀវទេសចរណ៍ជាច្រើនមកដើរលេងកំសាន្ត។ មិនត្រឹមតែប៉ុន្នឹងទេ គាត់ទាំងពីរបាននាំគ្នាអភិរក្សសត្វព្រៃនៅតំបន់នេះផងដែរ មានសត្វជាច្រើនបានផ្លាស់ទីមករស់នៅតំបន់របស់ពួគគាត់។

មកដល់បច្ចុប្បន្ននេះ ពួកគេទាំងពិរនាក់បានទិញដីជាង 300 ហិចតាហើយ ពួកគេបានទទួលមេដាយមាសជាអ្នកស្រលាញ់និងអភិរក្សធម្មជាតិនៅប្រទេសឥណ្ឌា។

ប្រភព៖ campluz.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments